Friday, July 8, 2022

ថៅកែ​ហាង​ជនជាតិ​វៀតណាម​កាត់​ចិន ធ្វើ​ទារុណកម្ម​លើ​កូនឈ្នួល ត្រូវបាន​បញ្ជូន​ឡើង​តុលាការ ចោទ​ករណី​អំពើហិង្សា​ដោយ​ចេតនា​

​ភ្នំពេញ​៖ សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សម្រេច​បញ្ជូន​ថៅកែ​ហាង​លក់​សម្លៀកបំពាក់ ធ្វើ​ទារុណកម្ម​លើ​កូនឈ្នួល​អាយុ​១៦ ឆ្នាំ ដែល​មាន​រយៈពេល​៤​ឆ្នាំ​មក​នោះ ទៅ​តុលាការ​ក្រោម​បទ​ចោទ​ករណី​អំពើហិង្សា​ដោយ​ចេតនា​។

​នៅ​ព្រឹក​ថ្ងៃទី ២៩ ខែ ឧសភា​នេះ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សម្រេច​បញ្ជូន​សំណុំ​រៀង​ថៅកែ​ហាង​លក់​សម្លៀក​បំពាក់​ធ្វើ​ទារុណកម្ម​លើ​កូនឈ្នួល​ជា​ជំនួយការ​មេផ្ទះ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមច្បាប់​។ ជនសង្ស័យ​ឈ្មោះ ម៉េង រ័ត្ន​ពិសី អាយុ ៣៣ ឆ្នាំ ជា​ម្ចាស់​ហាង​លក់​សម្លៀកបំពាក់​នៅ​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ក្មេងស្រី​រងគ្រោះ​អាយុ ១៦ ឆ្នាំ​ឈ្មោះ ជា ស្រីនូ ហៅ ស្រី​ពៅ មាន​ស្រុកកំណើត​ភូមិ​ទំនប់​ថ្មី ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ បាន​ចាប់ផ្តើម​ធ្វើ​ជា​អ្នកបម្រើ​នៅ​ផ្ទះ​ជន សង្ស័យ​រ័ត្ន​ពិសី​ចាប់តាំងពី​មាន​អាយុ ១២ ឆ្នាំ​។ ចាប់ពី​ពេល​នោះ​ហើយ ក្មេងស្រី​រងគ្រោះ​ត្រូវ​បាន​រង​ការប្រើ​អំពើហិង្សា​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​៤​ឆ្នាំ​។​

​លោក ជា សុវណ្ណ អធិការរង​នគរបាល​ខណ្ឌ បានបញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ រ័ត្ន​ពិសី បាន​ប្រើ​អំពើហិង្សា​លើ​ក្មេង​ស្រី​ជា​កូនឈ្នួល​តាំងពី​មាន​អាយុ ១២ ឆ្នាំ ពោល​គឺ រយៈពេល ៤ ឆ្នាំ​មក​គិត​មកដល់ពេលនេះ​។ អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​សា លាដំបូង​រាជធានី​ភ្នំពេញ​ដោយ​ចោទប្រកាន់​ពី​បទ​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​លើ​ក្មេងស្រី​អនីតិជន​។​

​ក្មេងស្រី​រងគ្រោះ អះអាងថា ថៅកែ​ស្រី​បាន​យក​ដែក​ហាល​ខោអាវ​វា​យក​ដំ​ជាំ​ពេញ​រាងកាយ​ស្ទើរ​រាល់ថ្ងៃ​ក្នុង​រយៈពេល ៤ ឆ្នាំ​កន្លង មកនេះ​។ ស្រីនូ​ថា ពេល​ខ្លះ​ម្ចាស់ផ្ទះ​រូបនេះ បាន​យក​ម្ជុលដេរ​ខោអាវ​ចាក់​ពោះ និង​ភ្លៅនាង​ថែមទៀត​ផង​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​