Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រថយន្ដក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន សីលា​អង្គរ​ខ្មែរ អ៊ិច​ប្រេ​ស្ស លួច​ដឹក​សត្វព្រៃ​ជិត​៥០០​គី​ឡូ​

spot_img

ភ្នំពេញ​៖ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ បាន​ឃាត់​រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយគ្រឿង រកឃើញ​សត្វព្រៃ​ជាច្រើន​ប្រភេទ ដាក់​ក្នុង​កេស​សរុប​ប្រមាណ​ជិត​កន្លះ​តោន នៅតាម​បណ្តោយ​ផ្លូវ​លេខ​៧០ ស្ថិតក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក​។​

​ប្រតិបត្តិការ​ដែល​បាន​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ដឹកនាំ​ដោយ លោក គាំ សីហា នាយ​ការិយាល័យ​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ និង​មាន​ការសម្របសម្រួល​ពី លោក ហ៊ឹ​ង ប៊ុនថន ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ បានឲ្យដឹងថា រថយន្ត​ដែល​បង្ក្រាប​បាន​ជា​ប្រភេទ​រថយន្ត​ក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន សីលា​អង្គរ​ខ្មែរ អ៊ិច​ប្រេ​ស្ស ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-9774 អ្នកបើកបរ​រថយន្ត​គេចខ្លួនបាត់​។ ភ្លាមៗ​កម្លាំង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ បាន​យក​រថយន្តក្រុង ដែល​មាន​លួចលាក់​ដឹក​សត្វព្រៃ​មក​រក្សាទុក នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ នៅ​ខណ្ឌ​ចំការមន រងចាំ​ព្រះរាជអាជ្ញា ចុះមក​ត្រួតពិនិត្យ​ដើម្បី​ប្រគល់​ទៅ​ឲ្យ​អង្គការ​សត្វព្រៃ​បន្ត​។​

​លោក គាំ សីហា បានបញ្ជាក់​ថា ប្រតិបត្តិការ​គឺ​កម្លាំង​របស់លោក បាន​តាមដាន​ស៊ើបអង្កេត​រយៈពេល​មួយ​សប្តាហ៍​មក​ហើយ ទើប​នៅ​ព្រឹក​កើតហេតុ​នេះ បានឃើញ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយគ្រឿង ដោយ​មាន​ការសង្ស័យ ក៏​បាន​ឃាត់​ឆែកឆេរ​រកឃើញ​សត្វព្រៃ​ជាច្រើន​កេស​នៅក្នុង​រថយន្ត​។​

​នាយ​ការិយាល័យ​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ បាន​បន្តថា សត្វព្រៃ​ដែល​បង្ក្រាប​បាន​មាន​ចំនួន​១៧​កេស ក្នុងនោះ​មាន​សត្វ​ចំនួន​៥​ប្រភេទ គឺ​អន្សង កន្ធា​យ អណ្តើក ពស់ និង​សត្វ​ប្រវឹង សរុប​ទាំងអស់​ស្មើនឹង​៤២១​គីឡូក្រាម​។​

​បន្ទាប់ពី​ធ្វើ​របាយការណ៍​រួច​សត្វព្រៃ​ទាំងអស់​នេះ ត្រូវបាន​លោក គាំ សីហា ប្រគល់​ទៅ​ឲ្យ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ដែល​មាន​ទីតាំង​នៅក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ដើម្បី​យក​ទៅ​ព្រលែង​នៅតាម​តំបន់​ព្រៃភ្នំ រីឯ​សត្វ​ដែល​ងាប់ គឺ​ក្រុម​ការងារ​យកទៅ​ដុត​កម្ទេច​ចោល​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×