Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យ​ជា​ករណី​ឃាតកម្ម បុរស​ម្នាក់​ត្រូវ​គេ​វាយ​សម្លាប់ យក​បោះ​ក្នុង​បឹង​កំប្លោក​

spot_img

​កណ្តាល​៖ នគរបាល​ស្រុក​កណ្ដាលស្ទឹង បានឲ្យដឹងថា បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​ក្នុង​បឹង​កំប្លោក ដែល​សមត្ថកិច្ច​បាន​ដាក់​ការសង្ស័យ​ថា​ជា​ករណី​ឃាតកម្ម ថ្ងៃ​អង្គារ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨​នៅ​ចំណុច ក្នុង​ប្រឡាយ​ទំនប់​៩៤​ដី​ភូមិ​ប្រាសាទ​ឃុំ​ព្រែកស្លែង ស្រុក​ណ្ដា​ល​ស្ទឹង ខេត្ត​កណ្ដាល​។​

​ជនរងគ្រោះ ត្រូវ​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ ចន្លោះ ៣០-៤០​ឆ្នាំ​។ តាម​ការបំភ្លឺ​របស់​ឈ្មោះ​ម៉ុក ស្រ៊ី​ន ភេទ​ប្រុស បានឲ្យដឹងថា នៅវេលា​ប្រហែល​១២​ថ្ងៃត្រង់​ថ្ងៃ​កើតហេតុ ខ្លួន​និង​ឈ្មោះ​ផន ផាត បាន​ទៅ​បង់​ត្រី​នៅ​ចំណុច​ខាងលើ ពេល​ទៅ​ដល់​ក៏​ប្រទះឃើញ​សាកសព នៅក្នុង​ប្រឡាយ​ទំនប់​៩៤ ភូមិ​ប្រាសាទ ឃុំ​ព្រែកស្លែង រួច​រាយការណ៍​មក​សមត្ថកិច្ច បាន​បង្កើត​គណៈកម្មកា​រ​ពិនិត្យ​រួមមាន កម្លាំង​ជំនាញ​ខេត្ត កម្លាំង​ជំនាញ​ស្រុក ប៉ុស្តិ៍​អាជ្ញាធរ​មូល​រដ្ឋា​ន និង​គ្រូពេទ្យ ចុះ​មកដល់​កន្លែងកើតហេតុ ធ្វើការ​ពិនិត្យ​ទៅលើ​សាកសព​ឃើញ​ថា សាកសព​នៅ​ប្រឡាយ ក្រោម​ដើម​ត្រស់ ត្រូវបាន​គ្រប​ដោយ​ដើម​កំប្លោក និង​លប​ត្រី គ្របពីលើ​។

សាកសព​អត់​ពាក់​អាវ ស្លៀកខោ​ខូវប៊យ​ជើងវែង ពណ៌​ខៀវ ស្លៀក​លី​អូ ពណ៌​ខ្មៅ ស្លាប់​ដេក​ក្បាល​ទៅ​ទិស​ខាងត្បូង មាន​ស្នាម​បែក​នៅលើ​ចិញ្ចើម​ខាងឆ្វេង​ទំហំ ៤​សង់ទីម៉ែត្រ​គុណ​នឹង​២​សង់ទីម៉ែត្រ មិន​ដល់​ឆ្អឹង មាន​ស្នាម​ជាំ​ក្រោម​ថ្គាម ក្រោម​ទងត្រចៀក​បាក់ឆ្អឹង​ថ្គាម ផ្នែក​ខាងឆ្វេង បែក​ឆ្អឹង​ក្បាលជង្គង់​(​បែក​អង្គញ់​) ខាងស្ដាំ ស្នាម​មុត​ដាច់​ស្មើ​លើ​ក្បាលជង្គង់ ប៉ះទង្គិច​នឹង​វត្ថុ​រឹង​មុខ​មុត (​សង្ស័យ​កាំបិត​) សាកសព​មាន​កំពស់​១,៦០​ម៉ែត្រ ក​ទន់​ធម្មតា នៅក្នុង​ហោ​ប៉ាវ​អាវ មាន​ប្រាក់​ក្រដាស់​ប្រាំ​ពាន់​១​សន្លឹក និង​ក្រដាស់​ប្រាំ​រយ ៣​សន្លឹក​។​

​ការសន្និដ្ឋាន​របស់​ផ្នែក​ជំនាញ​ខេត្ត ស្រុក គ្រូពេទ្យ​សាកសព គឺ​ជនរងគ្រោះ ស្លាប់​ដោយសារ​ករណី ឃាតកម្ម​។ ក្រោយពេល​ពិនិត្យ​រួច​បាន​ប្រគល់​សព ជូន​លោក​មេឃុំ កប់​រង់ចាំ ប្រកាស​រក សាច់ញ្ញាតិ មក​ទទួលយក​។ សមត្ថកិច្ច សូម​ប្រកាស​រក​សាច់ញាតិ ជនរងគ្រោះ​ខាងលើ ប្រសិនបើ​មាន​បាត់បង ប្អូន ដូច​មាន​ភិនភាគ​ខាងលើ សូម​ធ្វើ​ការទាក់ទង​មក សមត្ថកិច្ច អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×