Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លែក​មែន! ពស់១ក្បាល ចូល​ទៅ​សម្ងំ​ក្នុង​ត្រចៀក​ស្រ្តី​ម្នាក់ ហើយសូម្បី​គ្រូពេទ្យ​ចាប់​ទាញ ​ក៏អត់ព្រម​ចេញ​

spot_img

ថ្មីៗនេះ វីដេអូឃ្លីបមួយ បានធ្វើឲ្យមនុស្សជាច្រើនស្លុតរន្ធត់ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញសត្វពស់មួយក្បាល បានចូលក្នុងត្រចៀកស្ត្រីជនជាតិឥណ្ឌាម្នាក់ ហើយអ្វីដែលចម្លែកខ្លាំងនោះ គឺវាពុំព្រមចេញមកក្រៅនោះឡើយ។

នៅក្នុងឃ្លីបដែលមានរយៈពេលជាង ៣ នាទី បានបង្ហាញពស់មួយក្បាល កំពុងជាប់គាំងជ្រៅ នៅក្នុងត្រចៀករបស់ស្ត្រីម្នាក់ ដោយវាសម្ងំដេកនៅទីនោះ។ គ្រូពេទ្យបានព្យាយាមយកពស់នោះចេញ ប៉ុន្តែ​ ការខិតខំខាំងអស់​គឺឥតប្រយោជន៍។

យោងតាម ​​NDTV វីដេអូនេះត្រូវបានបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ Chandan Singh ដែលបានដាក់ Capiton ជាភាសាឥណ្ឌាប្រែថា៖ «ពស់ចូលក្នុងរន្ធត្រចៀក» និងទាក់ទាញការចូលមើលយ៉ាងច្រើន។ ហើយនៅពេលផ្សាយឡើងវិញរបស់ NDTV (ថ្ងៃទី១២ ខែកញ្ញា) វីដេអូនេះមានអ្នកមើលច្រើនជាង 87,000។

អត្តសញ្ញាណស្ត្រីរូបនេះ​ មិនត្រូវបានគេ​បញ្ចេញឱ្យដឹងឡើយ ហើយប្រភពក៏មិនបញ្ជាក់ពីពេលវេលា និងទីតាំងនៃ​ឧបទ្ទវហេតុនោះទេ។ ហើយឃ្លីបនេះបានបញ្ចប់ដោយមិនដឹងថា ពស់នោះត្រូវបានគេយកចេញវិញ ឬក៏អត់នោះដែរ។

មនុស្សជាច្រើនមានការភ្ញាក់ផ្អើល និងភ័យខ្លាច នៅពេលមើលវីដេអូឃ្លីបនេះ ប៉ុន្តែ អ្នកខ្លះទៀតបានគិតថា នេះគ្រាន់តែវីដេអូ “ក្លែងក្លាយ” ដើម្បីទាក់ទាញការចូលមើលប៉ុណ្ណោះ។ ហេតុនេះ ពួកគេក៏បានស្នើឱ្យបង្ហោះវីដេអូទាំងមូល ដើម្បីមើលពីរបៀបដែលពស់ចូលត្រចៀកជនរងគ្រោះ។

យោងតាមអង្គការសុខភាពពិភពលោក សត្វពស់ខាំបណ្តាលឱ្យមនុស្សស្លាប់ប្រហែល ៨១,០០០-១៣៨,០០០ នាក់ ក្នុងមួយឆ្នាំ។ ពស់ក៏ជាសត្វដែលមានពិសដ៏គ្រោះថ្នាក់បំផុតមួយ នៅលើភពផែនដីផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×