Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់​ជនជាតិ​ចិន​២៨​នាក់​ក្នុង​ខុន​ដូរ មួយ​កន្លែង​នៅ​ខណ្ឌ​ចំកា​មន​សង្ស័យ​ពាក់​ករណី​ចាប់ជំរិត​

spot_img

​ភ្នំពេញ : សមត្ថកិច្ច​កម្លាំងចំរុះ​អគ្គនាយដ្ឋាន​អន្តោប្រវេសន៍​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ចំការមន​ឆ្មក់​ចុះបង្ក្រាប​និង​ឃាត់​ជនជាតិ​ចិន​២៨​នាក់​ក្នុង​ខុន​ដូរ​មួយ​កន្លែង​ដែល​ជនជាតិ​ចិន​ជួល​ស្នាក់​នៅ​ហេតុ​ការណ៍​នេះកើ​ត​ឡេីង​នៅ​ថ្ងៃ​ទី​ ២៩ ខែឧសភា ឆ្នាំ ២០១៨​ នៅ​ចំណុច​ខុន​ដូរ​គ្មាន​ឈ្មោះ តាម​បណ្ដា​យ​ផ្លូវ​លេខ​៣៣៤​ កែង​ផ្លូវ​៦៣​ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។​

​ក្នុងនោះ​ដែរ​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា​៖ កម្លាំង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​សហការ​ជាមួយ​នគរបាល​មូលដ្ឋាន​ចុះ​ឆែកឆេរ​ត្រួតពិនិត្យ​តាម​បន្ទប់​ក្នុង​ខុន​ដូ​រដេី​ម្បី​ត្រួតពិនិត្យ​ឯកសារ​បន្តការងារ​មុខរ​បរនិ​ង​សៀវភៅ​ការងារ​និង​ពាក់​ព័ន្ធទៅ​លិខិតឆ្លងដែន​ដែល​ចូល​ប្រទេស​កម្ពុជា​។​ចំពោះ​ជនជាតិ​ចិនជា​ច្រេី​ន​នាក់​ដែល​ជួល​បន្ទប់​ហើយ​ត្រូ​វ​កម្លាំង​នាយដ្ឋាន​អន្តោប្រវេសន៍​ឃាត់​និង​បញ្ជូលទៅ​អគ្គនាយដ្ឋាន​ សង្ស័យ​ជា​ករណី​ចាប់ជំរិត​តាម​ទូរស័ព្ទ​ក៏​មិនដឹង​ដោយសារ​ធ្វេី​ការដកហូត​សម្ភារៈមួយចំនួន​ផង​ដែរ​តែ​មិនទាន់​ប្រាកដ​ជា​ករណី​អ្វី​អោយ​ច្បាស់​ដែរ​រង់​ចាំ​យក​ទៅ​សាកសួរ​នាំ​បន្ត​សិន​។

​ចំណែក​បន្ទប់​ដែល​ជនជាតិ​ជួល​ត្រូវ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បិទទ្វា​ជា​បណ្ដោះអាសន្ន​សិន ។​កម្លាំង​នគរបាល​អន្តោប្រវេសន៍​បាន​ប្រាប់​កម្លាំង​ជំនាញ​សុំ​អនុវត្ត​សាកសួរ​នាំ​បឋម​សិន​ដោយ​មាន​ជនជាតិ​ចិន​ចំនួន​សរុប​២៨​នាក់​និង​មិនទាន់​ចោទ​ពី​បទអ្វី​ទេ​គ្រាន់តែ​នាំ​ជនជាតិ​ចិន​ទៅ​សួរ​នាំ​បន្ត​នៅ​ក្រ​សូួង​មហាផ្ទៃ​សិន​ហើយ​និង​ពេល​ចូល​ពិនិត្យឃើញ​មាន​សម្ភារៈ​មួយចំនួន​រួមមាន ៖ ​កៅ អី​ចំនួន​ ០៩​ មាន​Printer ​ចំនួន​០១​គ្រឿង​ មានមា​សុីន​កាត់ក្រ​ដាសចំនួន​០១​គ្រឿង​ មាន​​​​ទូរ​សព្ទ័​០១​គ្រឿង​នឹង​វ៉ា​លី​សម្រាប់​ដាក់​ខោអាវ​មួយចំនួន​។ ក្រោយ​ពី​ការ​ត្រូតពិនិត្យ​រួច​ក្រុម​ប្រតិបត្តិការ​យើង​សម្រេច​បិទ​សៀ​ល​ខុន​ដូ​ដែល​មាន​ទីតាំង​ដូច​ខាងលើ​ជា​បណ្តោះអាសន្ន​សិន​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×