Monday, May 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលជម្រះបណ្តឹងសាទុក្ខ បុរសម្នាក់ ពាក់ព័ន្ធនឹងការចា.ប់រំ.លោភ នៅខេត្តកំពង់ឆ្នាំង

spot_img

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២២នេះ បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងសាទុក្ខរបស់បុរសជាប់ចោទម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ ជាប់ពាក់ព័ន្ធការចាប់ រំ.លោភសេព.សន្ថវ: ក្មេងស្រីម្នាក់មានអាយុ ១៣ ឆ្នាំ ប្រព្រឹត្តនៅនៅខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ ២០១៨។

លោក និល ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ តុលាការកំពូល បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ សេក សារ៉េត ភេទប្រុស អាយុ ៥៨ ឆ្នាំ រស់នៅ ភូមិត្អួររលំ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ចំណែកឯ ជនរងគ្រោះ ជាកុមារីម្នាក់ ដែលមានអាយុ ១៣ ឆ្នាំ មានទីលំនៅ ខេត្តកំពង់ឆ្នាំង ។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ សេក សារ៉េត ត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០២០ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ : រំលោ.ភ មានស្ថានទម្ងន់ទោស តាមមាត្រា ២៣៩ នៃក្រមព្រហ្មទណ្ឌ និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៨ នៅខេត្តកំពង់ឆ្នាំង តាមពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ ។

ជនជាប់ចោទ បានប្តឹងឧទ្ធរណ៍។
តុលាការឧទ្ធរណ៍ បានតម្កល់ទោសរបស់គាត់ដដែល។ គាត់ក៏ប្តឹងសាទុក្ខ មកតុលាការកំពូលទៀត។
នាពេលសវនាការ, ជនជាប់ចោទ បានទទួលស្គាល់កំហុស និងសុំឲ្យតុលាការកំពូល មេត្តាជួយជួយបន្ធូរបន្ថយទោសដល់គាត់ខ្លះផង។
នៅក្នុងសំណុំរឿងនេះ តុលាការកំពូលនឹងប្រកាស សាលដីកា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×