Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! ជនជាតិ​ឡាវ និង​ថៃ ព្រ.លះ​ដាក់គ្នា​ផ្អើល​បណ្តាញ​សង្គម ដោយសារ​រឿង «ល.ក់​ក្រ.លៀន សម្រាប់ iPhon 14 » ចេញ​ថ្មី…

spot_img

ជនជាតិឡាវ បានបង្កើតខ្លឹមសារកំប្លែង៖ «ពេទ្យថា ទិញក្រលៀនដូរ iPhone 14» ហើយថែមទាំងនិយាយចំអកថា តើលក់ថ្លៃប៉ុន្មាន និងប្រាប់ថា លក់ក្នុងតម្លៃ 5555 ដែលធ្វើឲ្យជនជាតិថៃ Save រូបនេះទុកបង្ហោះ បង្កឲ្យមានការជេរគ្នាទៅវិញទៅមក ឡើងផ្អើលទំព័រហ្វេសប៊ុកជនជាតិឡាវតែម្តង!។

ជាមួយជោគជ័យសម្រាប់ iPhone 14 ដែលជាស្មាតហ្វូនថ្មី នោះ Apple បានបើកដៃឲ្យប្រជាជនថៃ កក់ទុកចាប់ពីថ្ងៃទី៩ កញ្ញា ហើយត្រូវបានគេរកឃើញថា នឹងចេញលក់លើកនេះ iPhone បានបង្កើនតម្លៃកាន់តែច្រើន បើធៀបនឹងតម្លៃចេញ iPhone 13 ម៉ូដែល 128 GB ដែលធម្មតាកាលពីឆ្នាំមុន លក់នៅតម្លៃ ២៩,៩០០ បាត។ ប៉ុន្តែ​លើកនេះ iPhone 14 ម៉ូដែល 128GB បានរំកិលតម្លៃ​ ៣២៩០០ បាត ឬ​តម្លៃ​ឡើងថ្លៃ​ជាង 10%។

តែអ្វីដែលមិននឹកស្មានដល់នោះ គឺទំនងជាការឆ្លើយតបទៅនឹងតម្លៃដ៏មិនធម្មតានេះ ស្រាប់តែមានគ្លីនិកកែ​សម្ផស្សមួយ​ដែលមានទីតាំងក្នុងប្រទេសឡាវ​បានចេញមកធ្វើ​ខ្លឹមសារ​ដោយបុគ្គលិកកាន់ iPhone 13 Pro Max ហើយមានរូបភាពបង់រុំគ្របពោះ ជាមួយឈាមមួយតំណក់​ ហើយដាក់ពាក្យលេងសើចថា “iPhone 14 មកដល់ហើយ លក់ក្រលៀនឲ្យពេទ្យ ពេទ្យទិញវា”។

ប្រជាជនឡាវដែលបានឃើញ បានចូលមកបញ្ចេញមតិ និងសើចព្រោងព្រាតថា “ខ្ញុំនឹងលក់ក្រលៀនរបស់ខ្ញុំ, លោកវេជ្ជបណ្ឌិត!” និងរួមជាមួយនឹង emojis កំប្លែង។ រីឯអ្នកខ្លះថា “លក់ដែរ”, “លក់ក្រលៀនបានប៉ុន្មាន”, “ចង់លក់ដែរ 555+ ឡើង” និងអ្នកខ្លះទៀត ឃើញកន្លែងបិទបង់ ក៏ចូលមកនិយាយថា “ខ្នែងពោះវៀនអាចលក់បានដែរទេ?”។

តែទោះយ៉ាងណា​ បន្ទាប់ពីមានអ្នកបានរក្សា​ទុករូបភាពនេះ ​ហើយបង្ហោះ​វា​ឡើងវិញ​លើ​ទំព័ររបស់ជនជាតិថៃ ឃើញថាមានការប្រើពាក្យដាក់បណ្តាសា…. នេះមិនមែនជាខ្លឹមសារច្នៃប្រឌិតទេ។ ក្នុងនោះ អ្នកលេងជនជាតិថៃ បានលើកឡើងតាមខមិនថា៖ ខ្ញុំយល់ថា ការធ្វើនេះគឺដើម្បីសប្បាយ ប៉ុន្តែខ្ញុំអាណិតក្មេងៗ ដែលអាចត្រូវឆ្លងកាត់រឿងបែបនេះ។ អ្នកខ្លះសួរថា ខួរក្បាលគិតយ៉ាងណា? បើ iPhone 14 លក់ក្រលៀន ចុះទម្រាំរហូតដល់ស៊េរី iPhone 20 មិនងាប់អស់ទៅហើយទេអ្ហា!,…។

ប៉ុន្តែ ក្រោយមក ក៏មានពន្យល់ថា នេះគ្រាន់តែការ ផុសលេងសើចរបស់ជនជាតិឡាវប៉ុណ្ណោះ ព្រោះថា នេះគឺមុខរបួសវះកាត់ពោះវៀនដុះខ្នែងទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×