Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅ​ៗ! វីដេអូ​សកម្មភាព​នាយក​សាលា​វិទ្យា​ល័យ នៅ​ក្រុង​តាខ្មៅ លោក ម៉ម សុធា​នី ល្បី​ខាង​វាយតប់ វ៉ៃ​សិស្ស​ស្រី​ម្នាក់ កំពុង​បង្ក​ការរិះគន់ និង​វែកញែក​ចម្រូង​ចម្រា​ស់…

spot_img

ជាការពិតណាស់ គ្រូកាចសម័យមុន ការប្រើហិង្សាវាយដំ ទៅលើកូនសិស្ស ជាការដាក់វិន័យ ត្រូវបានទទួលស្គាល់ថាជារឿងធម្មតា ដែលសូម្បីតែអាណាព្យាបាល ក៏មិនហា៊នក្អកដែរ។ ប៉ុន្តែ សម្រាប់សម័យនេះ គឺមិនអាចយកនិយាយទៀតនោះទេ ព្រោះថា បើហ៊ានតែមានករណីប្រើអំពើហិង្សាកើតឡើង ទៅលើកូនគេ នោះច្បាស់ណាស់ប្រតិកម្មរបស់មហាជន នឹងពុះកញ្ជ្រោលឡើងជាក់ជាមិនខាន បើទោះជាមានរឿងបែបណាក៏ដោយ។

តែដោយឡែក វីដេអូមួយកំពុងរីករាលដាលនៅលើបណ្តាញសង្គមថ្មីៗនេះ (ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២) បង្ហាញនាយកសាលាវិទ្យាល័យ ហ៊ុនសែន សេរីភាពក្រុងតាខ្មៅ ដែលគេស្គាល់ឈ្មោះថាលោក ម៉ម សុធានី ល្បីខាងវាយតប់ បានប្រើអំពើហិង្សាទៅលើសិស្សស្រីម្នាក់ ក្នុងម៉ោងតម្រង់ជួរ ដោយមិនដឹងថា មានកំហុសរឿងអ្វី? បានបង្កឲ្យមានការវែកញែកឡើងចម្រូងចម្រាស់ ក្នុងចំណោមមហាជនអ្នកលេងបណ្តាញសង្គម។

ទាក់ទងរឿងនេះ បើតាមអ្នកលេងបណ្តាញសង្គមម្នាក់ បានប្រាប់មូលហេតុឲ្យដឹងថា នាយកសាលា លោក ម៉ម សុធានី ប្រើហិង្សាលើសិស្សស្រីនោះ គឺដោយសារសិស្សនោះមិនចូលជួរត្រឹមត្រូវ។ ប៉ុន្តែ ឆ្លើយតបទៅករណីនេះ អ្នកលេងដទៃ ក៏បានលើកឡើងថា ទោះក្មេងនោះក្បាលរឹងប៉ុណ្ណា មិនស្ដាប់យ៉ាងណា ហាមវ៉ៃកូនគេ មនុស្សប្រើហឹង្សារបញ្ជាក់អោយឃើញថា ជាមនុស្សយកកំហឹងមកដោះស្រាយបញ្ហា ព្រោះមនុស្សមានខួរ មានសតិ…។

តែយ៉ាងណាមិញ បើតាមសកម្មភាព គឺនៅចំណុចមួយនោះ គេបានឃើញសិស្សស្រីម្នាក់ ដែលជាមិត្តភក្តិ បានហ៊ានប្រឆាំងតបទៅទង្វើរបស់នាយកសាលា ដោយនាងបានចង្អុលប្រាប់ពីមូលហេតុ។

ទោះជាយ៉ាងណា ទាក់ទងរឿងនេះ គឺមានតែលោកនាយកសាលា ម៉ម សុធានី ចេញមុខធ្វើការបកស្រាយទេ ដើម្បីកុំឲ្យរងការចោទប្រកាន់ពីមហាជនថា លោកគ្រូស្ទាវគ្រូខ្សែធំ ខ្លាំងខាងវាយតប់ ជាពិសេសហ៊ានវាយតែសិស្សស្រីទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×