Monday, May 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តបែនដឹកដីដា.ច់ហ្រ្វាំង តៃកុងបង្ខំចិត្តបួងចង្កូត ក្រឡាប់វិសចូលក្នុងផ្ទះសំណាក់

spot_img

ភ្នំពេញ : រថយន្តបែនដឹកដីជាន់ហ្វ្រាំងមិនស៊ី ​តៃកុងបុ.កលេខទប់បួងចង្កូត គេចពីរថយន្តនៅខាងមុខទាំងបង្ខំ ក្រឡាប់បះជើង ចូលដេកនៅមុខផ្ទះសំណាក់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងការវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី ១៤ខែកញ្ញាឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីអ្នកបើកបរឈ្មោះ ណាង អាយុ២២ឆ្នាំ បានប្រាប់ឲ្យដឹងថា ខ្លួនបានបើកបររថយន្តបែនដឹកដីម៉ាកហ៊ីណូពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3B-0522 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ត្រង់ចំណុចកើតហេតុ មានរថយន្តនៅពីមុខជាន់ហ្វ្រាំមិនស៊ីក៏បុ.កលេខទប់នៅជាប់ទៀត ក៏សម្រេចចិត្តបួងចង្កូតគេចចេញមកស្ដាំដៃទាំងបង្ខំ រថយន្តក្រឡាប់ផ្ងារជើងប្រាស់ខ្លួន ដេកនៅមុខផ្ទះសំណាក់តែម្ដង តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកើតហេតុដោយភាគីខាងរថយន្តបង្ក ព្រមទទួលខុសត្រូវសំណង និងយកអាច៍ដីសំអាតមុខផ្ទះសំណាក់ឡើងវិញ ហើយស្ទូចយករថយន្ត ទៅជួសជុលដោយខ្លួនឯង៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×