Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​ហ៊ាន​មែ​ន! លោក​ចោរ​ចូល​លួច​យ៉ាង​ស្រួល មិន​រំខាន​ម្ចាស់ផ្ទះ​កំពុង​ដេក តែ​ហួស​ចិត្ត គឺ​ត្រង់​ថា បង្ហាញ​មុខ​ច្បាស់​ៗ ដោយ​សារ​តែ…

spot_img

នេះជារឿងមួយដ៏មិននឹកស្មានដល់ ដែលលោកចោរម្នាក់ ពិតជាហ៊ានខ្លាំងណាស់ ដោយបានគាស់សោទ្វារ ចូលលួចទ្រព្យសម្បត្តិជាគ្រឿងអេឡិចត្រនិកអស់ជាច្រើនគ្រឿង ក្នុងនោះសូម្បីតែក្នុងបន្ទប់ម្ចាស់ផ្ទះកំពុងដេកលក់នៅលើគ្រែ ដែលគាត់ជាស្រ្តីវ័យចំណាស់ម្នាក់។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងជិត ៤ ភ្លឺ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

តាមរយៈសកម្មភាពដ៏មិនខ្លាចញញើតនេះ ត្រូវបានគេជឿថា ចោរមានមាឌស្តើងខ្ពស់រូបនេះ អាចជាអ្នករស់នៅក្បែរនោះ ដែលបានដឹងពីស្ថានភាពរស់នៅរបស់ម្ចាស់ផ្ទះច្បាស់ ទើបបានជាហ៊ានចូលលួច ទាំងម្ចាស់កំពុងនៅបែបនេះ។

នេះបើតាមផ្ទះដែលមានគណនីហ្វេសប៊ុកឈ្មោះ Sok Heng បានបង្ហោះវីដេអូកាមេរ៉ាសុវត្ថិភាពចាប់សកម្មភាពចោរ និងប្រាប់ពីការបាត់បង់ទ្រព្យសម្បត្តិ ឲ្យដឹងថា៖ «ករណីចោរគាស់ផ្ទះ ផ្ទះលេខ ១១ E ភូមិដំណាក់ ១ មណ្ឌល ៦ សង្កាត់ ស្ទឹងមានជ័យ ២ ខណ្ឌ មានជ័យ ម៉ោងធ្វើសកម្មភាព ចន្លោះ ៣:៣០ ព្រឹក ទ្រព្យសម្បត្តិដែលបាត់ – macbook pro 2017 – iphone 12 pro max – ipad pro 2021 – iphone 7 plus 2 គ្រឿង – ipad mini – ipad ធម្មតា ១ – Andriod 2 »។

ម្ចាស់ផ្ទះខាងលើ ក៏បានស្នើដល់កន្លែងទិញលក់គ្រឿងអេឡិចត្រូនិកទាំងអស់ សូមផ្តល់ព័ត៌មានដល់គាត់ផង ប្រសិនបើបានប្រទះភិនភាគមនុស្សដែលមានមុខមាត់ដូចក្នុងរូប យកសម្ភារៈទាំងនោះទៅលក់។

តែយ៉ាងណាមិញ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងនោះ គឺត្រង់ថា ចោររូបនោះត្រូវបានស្គាល់មុខមាត់យ៉ាងច្បាស់ ដោយម្ចាស់បានរកឃើញរូបចោរប្តូរនៅក្នុង profile iCloud ទូរស័ព្ទរបស់គាត់។ ហើយរឿងដ៏ចម្លែកនេះផងដែរ ក៏បានធ្វើឲ្យគ្រប់គ្នា និងក៏ដូចម្ចាស់ផ្ទះហួសចិត្តខ្លាំងតែម្តង ព្រោះឆ្ងល់ថា តើចោររូបនេះអាចចូលប្រើ iCloud ទូរស័ព្ទ ដោយវិធីណា ខណៈខ្លះក៏បាននិយាយទាំងអស់សំណើចថា សង្ស័យ iphone អាចចាប់មុខចោរបានហើយមើលទៅ។

ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់អាចស្រាវជ្រាវរកឃើញជនសង្ស័យនៅឡើយ ខណៈដែលម្ចាស់ផ្ទះរងគ្រោះ បានប្តឹងទៅសមត្ថកិច្ច ជាមួយព័ត៌មានជុំវិញហេតុការណ៍កើតឡើង និងជាពិសេសមុខមាត់ជនសង្ស័យ ប៉ុន្តែ ម្ចាស់ផ្ទះក៏មិនទាន់ហ៊ានសន្និដ្ឋានថាជាចោរពិតប្រាកដនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×