Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៅកែ​ស្រី​ធ្វើ​ទារុណកម្ម​លើ​ក្មេងស្រី​ជា​កូនឈ្នួល ត្រូវ​បញ្ជូន​ទៅ​តុលាការ​

spot_img

​ភ្នំពេញ ​៖ ករណី​ថៅកែ​ស្រី​ចិត្តខ្មៅ​ធ្វើ​ទារុណកម្ម​លើ​ក្មេងស្រី​ជា​កូនឈ្នួល កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ បាន​បញ្ជូន​ខ្លួន​ថៅកែ​ស្រី​ចិត្តកំណាច​ទៅ​តុលាការ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។​

​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ ម៉េង រ័ត្ន​ពិសី ហៅ សុភា អាយុ​៣៣​ឆ្នាំ មុខរបរ​លក់​សម្លៀក​បំពាក់ ជា​ជនជាតិ​វៀតណាម​កាត់​ចិន ដែល​បាន​ធ្វើ​ទារុណកម្ម​ក្មេងស្រី​ជា​កូនឈ្នួល អស់​រយៈពេល​៤​ឆ្នាំ មកហើយ​នោះ មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​។ ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ជា ស្រីនូ ហៅ​ស្រី​ពៅ អាយុ​១៦​ឆ្នាំ មក​រស់នៅ​ផ្ទះ​កើតហេតុ​ខាងលើ​រយៈពេល​៤​ឆ្នាំ​ហើយ ជា​អ្នក​ធ្វើ​ការងារ​ផ្ទះ មាន​ស្រុកកំណើត​ភូមិ​ទំនប់​ថ្មី ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។​

​សូមជម្រាបថា កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​អន្តរាគមន៍​រំដោះ​ក្មេងរងគ្រោះ នៅផ្ទះ​អ្នកលក់​សម្លៀក​បំពាក់​មួ​យ​កន្លែង លេខ​១៧​អា ខាងត្បូង​ជាប់​ផ្សារ​បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន រា​ធានី​ភ្នំពេញ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×