Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនសរសើរមិនបាន! ឪពុក​លក់​ផ្លែត្របែក កូនស្រី​រៀន​តាមផ្លូ​វ តែ​សរសេរ​អក្សរ​ស្អាត​ណាស់ ដូច​ឆ្លាក់…

spot_img

ពិតណាស់ គ្រាន់តែឃើញភ្លាម នោះគ្រប់គ្នាមិនជឿថា ក្មេងស្រីតូចម្នាក់ ដែលមានអាយុទើបតែ ៥ ឆ្នាំ និងរៀនសូត្រជាមួយឪពុកដឹកផ្លែត្របែកតាមកង់ លក់តាមចិញ្ចើមផ្លូវប៉ុណ្ណោះ តែមិននឹកស្មានថា នាងតូចមានសមត្ថភាពអាចសរសេរអក្សរខ្មែរដូចឆ្លាក់ និងស្មើត្រឹមគ្នាល្អណាស់ ប្រៀបដូចអក្សរពុម្ពក្នុងកុំព្យូទ័រអុីចឹង។

បើតាមបុរសជាឪពុក ដែលមើលទៅប្រៀបដូចជាតារបស់ក្មេងស្រីដ៏គួរឲ្យស្រលាញ់រូបនោះ បានប្រាប់ថា ព្រោះតែជីវភាពក្រីក្រ កូនស្រីរបស់គាត់ ពុំបានចូលរៀនសាលាទេ ដោយគាត់បានយកកូនស្រីមកតាម ហើយព្យាយាមបង្រៀន នៅកន្លែងណាឈប់កង់លក់ផ្លែត្របែក។ បុរសជាឪពុក ក៏បានបញ្ជាក់ប្រាប់ថា កូនស្រីរបស់គាត់ រៀន «ខាងក្រៅសាលា» តាមចិញ្ចើមផ្លូវ ទើបតែបានរយៈពេល ៥ ខែ ប៉ុណ្ណោះ ប៉ុន្តែ មិននឹកស្មានថា ក្មេងស្រីរូបនេះអាចមានសមត្ថភាព ឬដុងអក្សរសាស្រ្តខ្មែរ បានល្អយ៉ាងនេះនោះទេ។

តែទន្ទឹមនេះផងដែរ ឪពុកជាអ្នកលក់ផ្លែត្របែកតាមកង់ ក៏បានប្រាប់ឲ្យដឹងថា ឥឡូវនេះ កូនស្រីរបស់គាត់ ត្រូវបានសប្បុរសជន ជួយឲ្យបានចូលរៀនសាលាមួយកន្លែង និងពេលល្ងាចៗ នាងមកជាមួយគាត់ ហើយឆ្លៀតរៀនសូត្របន្ថែមនៅទីវាលតាមផ្លូវបែប​នេះ។

ក្រោយពីបានក្មេងស្រីអាយុទើបតែ៥ឆ្នាំ និងរៀនតែតាមកង់ឪពុកលក់ដូរ ប៉ុន្តែមានសមត្ថភាពដ៏អស្ចារ្យ អាចសរសេរបានល្អណាស់បែបនេះ បានធ្វើឲ្យមហាជន ពិសេសឪពុកម្តាយជាច្រើន បានសម្តែងការកោតសើរ និងលើកឡើងថា៖ «ឆ្លាតណាស់កូនស្រី! កូនរបស់មីងអាយុ 10 ឆ្នាំហើយ សរសេរអក្សរមិនទាន់ស្អាតទេ តែកូនទើបអាយុ ៥ ឆ្នាំ អាចសរសេរអក្សរស្អាតម្ល៉េះ, នេះពិតជាទំពាំងដុះមកបានល្អណាស់ បើសិនជាលោកអ្នកចេះថែរក្សានិងបណ្ដុះបណ្ដាលបានល្អ ពិតជាធនធានដ៏កម្ររបស់ប្រទេសកម្ពុជាយើងហើយ, សូមសរសើរក្មួយស្រី ហើយក៏សូមសរសើរឪពុកដែលបង្រៀនកូនបានល្អ,… »៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

Watch Video=> Click
spot_img
×