Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណាស់! ល្បែង «កសាងក្រុម» បញ្ចេញ​ល្វែង​លើ របស់​ទេសចរ​ស្រី​មួយ​ក្រុម ធ្វើ​ឲ្យ​ប៉ូលីស​រវល់ ខណៈ​រូបភាព​វីដេអូ កំពុង​បង្ក​កំ​ដៅ​លើ​អុីនធើរណែត

spot_img

នៅលើបណ្ដាញសង្គមវៀតណាម ថ្មីៗនេះ រូបភាពជាច្រើនដែលកំពុងបន្តសាយភាយ បង្ហាញភ្ញៀវទេសចរស្រីមួយក្រុម ដែលបាននាំគ្នាដោះអាវទ្រនាប់ ដើម្បីចូលរួមលេងហ្គេមនៅលើឆ្នេរខ្សាច់មួយក្នុងទីក្រុង Ha Long នៅចំពោះភ្នែកមនុស្សជាច្រើន កំពុងបង្កឲ្យមានការរិះគន់យ៉ាងខ្លាំង។

ថ្លែងទៅកាន់គេហទំព័រ Tuoi Tre នាថ្ងៃទី១៣ ខែកញ្ញា ប្រធានមន្ទីរវប្បធម៌ និងកីឡាខេត្ត Quang Ninh បាននិយាយថា លោកកំពុងផ្ទៀងផ្ទាត់ព័ត៌មានទាក់ទងនឹងរូបភាព និងវីដេអូនៃក្រុមអ្នកទេសចរស្រីៗទាំងនោះ ដែលរៀបចំល្បែងកសាងជាក្រុម ដើម្បី “បង្ហាញ” ទៅកាន់ហ្វូងមនុស្សនៅលើឆ្នេរ។

កាលពីថ្ងៃទី១៣ ខែកញ្ញា នៅលើបណ្តាញទំនាក់ទំនងសង្គម រូបភាពនៃល្បែងកសាងក្រុមនេះ ត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម ដោយបង្ហាញក្រុមអ្នកទេសចរស្រីៗ ដែលភាគច្រើនបានដោះអាវទ្រនាប់ ដើម្បីចូលរួមក្នុងការប្រកួតនេះនៅឆ្នេរខ្សាច់ Ha Long រួមទាំងអ្នកថតរូបឯកជនផងដែរ។

វីដេអូបង្ហាញពីសកម្មភាពអ្នកទេសចរស្រីជាច្រើននាក់ បានដោះអាវទ្រនាប់របស់ពួកគេ ហើយកាន់ស្រាក់ដៃគ្នា ដើម្បីអោយអ្នកនោះឈោងទៅចាប់ដប។

តែទោះជាយ៉ាងណា បន្ទាប់ពីវីដេអូ និងរូបថត ត្រូវបានបង្ហោះចែកចាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម មហាជនជាច្រើនបានសម្តែងការខឹងសម្បារ និងថ្កោលទោស ចំពោះអាកប្បកិរិយាមិនសមរម្យរបស់ក្រុមអ្នកទេសចរឥតកេរ្តិ៍ខ្មាសទាំងនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×