Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ឌូ​បៃ​លែងលះ​ប្រពន្ធក្រោយ​រៀបការ ១៥នាទី ព្រោះតែ​ឪ​ក្មេក​ស្រឡាញ់​លុយ​ខ្លាំងពេក​

spot_img

តាម Gulf News ឲ្យដឹងថា បុរស​ម្នាក់​នៅ​ឌូ​បៃ បាន​លែងលះ​ជាមួយ​ភរិយា​ក្រោយ​រៀបការ ១៥ នាទី ប៉ុណ្ណោះ ព្រោះតែ​មាន​អារម្មណ៍​ត្រូវ​រំលោភបំពាន​ដោយ​ឪពុក​របស់​កូនក្រមុំ ។​

​អាពាហ៍ពិពាហ៍​អូសបន្លាយ​ពេល​តែ ១៥​នាទី ព្រោះ​តែ​ឪពុកក្មេក​ស្រឡាញ់​លុយ​ជ្រុល ។​

​ជាក់ស្តែង​មុន​ពេល​រៀប​ការប្រព្រឹត្ត​ទៅ​បុរស​នេះ​បាន​យល់ព្រម​នឹង​កាដូ​ជូន​អនាគត​ឪពុកក្មេក​ទឹកប្រាក់ ១០០.០០០Dh (​ប្រមាណ​ជាង ៣​ម៉ឺន​ដុល្លារ​) ប្រៀប​ដូចជា​បណ្តា​ការ​។​

​គាត់​បាន​ប្រគល់​ឲ្យ​ឪពុកក្មេក​ចំនួន​លុយ​នេះ​ពាក់កណ្តាល​ហើយ​សន្យាថា នឹង​ប្រគល់​បង្គ្រប់​ចំនួន​ដែល​នៅសល់​ក្រោយពេល​រៀបចំ​បែបបទ​អាពាហ៍ពិពាហ៍​នៅ​តុលាការ​អ៊ីស្លាម Sharia ។​

​ក្រោយពេល​ពិធីជប់លៀង​និង​ធ្វើ​ក្រដាស​ស្នាម​រួចរាល់ ភ្ញៀវ​ចូលរួម​បាន​វិលត្រឡប់​ទៅវិញ​អស់ បុរស​ជា​ឪពុកក្មេក​បានឲ្យ​កូនប្រសា​រសង​លុយ​ដែល​នៅសល់​ភ្លាមៗ ។ កូនប្រសារ​និយាយ​ថា សូម​ចាំ​បន្តិច​ទៅ​លុយ​ទុក​នៅ​ក្នុង​រថយន្ត​ក្រៅ​ផ្ទះ ។​

​ក៏​ប៉ុន្តែ​បុរស​ជា​ឪពុក​នៅតែ​ចចេះ​ទាមទារ​ឲ្យ​ប្រគល់​លុយ​ភ្លាមៗ​ជា​ហេតុ​ធ្វើ​ឲ្យ​កូន​ប្រសាររូប​នេះ​ទទួល​អារម្មណ៍​ថា ប្រៀប​ដូច​ខ្លួន​គាត់​កំពុង​ជំពាក់​បំណុល​គេ​អីចឹង ។​

​កូន​កម្លោះ​ផ្ទុះ​កំហឹង​ព្រោះ​មាន​អារម្មណ៍​ថា ខ្លួន​ត្រូវ​ទារ​យក​លុយ​ដូច​ជំពាក់​បំណុល​គេ​។​

​ព្រោះតែ​ខឹង​ខ្លាំងពេក​បុរស​នោះ​សុំ​លែងលះ​ភរិយា​ភ្លាម ព្រោះ​តែ​ទ្រាំទ្រ​លែង​បាន ។​

​គិត​ទៅ​អ្នក​ទាំង​ពីរ​ក្លាយ​ជា​ប្តី​ប្រពន្ធ​លើ​ក្រដាស​បាន​ត្រឹម ១៥​នាទី ប៉ុណ្ណោះ ពិតជា​អាណិត​កូនក្រមុំ​ដែល​មាន​ឪពុក​ស្រឡាញ់​លុយ​ងប់​បែបនេះ ៕ ចន្ទ្រា

spot_img
×