Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត! អតីត​មន្រ្តី​យោធា​ដែល​បា.ញ់​សម្លា.ប់​គូ​ដណ្តឹង​ល្បី​កក្រើក កាលពី២ឆ្នាំមុន ពេល​នេះ​ត្រូវ​បាន​ចាប់ខ្លួន​ហើយ បន្ទាប់​សម្ងំ​លាក់ខ្លួន​នៅ​ថៃ ដោយធ្វើ​ការ​ជា…

ឃាតករជាអតីតមន្រ្តីយោធាវ័យក្មេង ដែលបានបាញ់សម្លាប់គូដណ្តឹងរបស់ខ្លួនជានិស្សិតពេទ្យ ដែលបានគេចរួចពីសំណាញ់ច្បាប់អស់រយៈពេលជាច្រើនឆ្នាំ ខណៈមហាជនក៏បានរិះគន់ថា សមត្ថកិច្ចអសមត្ថភាពចាត់ការលើសំណុំរឿងនេះ ព្រោះតែឃាតករមានខ្នងអំណាចធំ តែនៅពេលនេះ ត្រូវបានចាប់ខ្លួនហើយ នៅក្នុងប្រទេសថៃ ខណៈរូបគេកំពុងសម្ងំលាក់ខ្លួនធ្វើជាកម្មករខុសច្បាប់នៅទីនោះ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ រាជ សីហ៍ បានបង្ហោះដំណឹងក្តៅៗនេះឲ្យដឹងថា៖ ករណីឃាតកម្មដែលល្បីកក្រើករាជធានីភ្នំពេញ កាលពីឆ្នាំ ២០២០ នោះ ដោយខាងកម្ពុជាបានសហការផ្តល់ព័ត៌មានទៅកាន់សមត្ថកិច្ចថៃ បច្ចុប្បន្នសមត្ថកិច្ចថៃបានឃាត់ខ្លួនជនដៃដល់បានហើយ និងកំពុងតែអនុវត្តតាមច្បាប់អន្តោប្រវេសន៍ មុននឹងប្រគល់មកកម្ពុជា ដើម្បីចាត់ការតាមផ្លូវច្បាប់បន្ត ដោយជនដៃដល់បានសម្ងំលាក់ខ្លួនធ្វើជាកម្មករខុសច្បាប់នៅខេត្តចន្ទបូរី ប្រទេសថៃ ។

គួររំម្លឹកផងដែរថា ជនដៃដល់ដែលបាញ់នារីជាគូដណ្ដឹងនេះ គឺជាមន្ដ្រីយោធាពាក់ស័ក្ដិ៤ មានឈ្មោះ យឺន វ៉ាន់ដេត ហើយដើមចមដែលនាំឲ្យមានការបាញ់ប្រហារនេះ ត្រូវបានគេដាក់ការសង្ស័យជំនាញដំបូងថា គឺផ្ដើមចេញពីភ្លើងប្រចណ្ឌ។

ចំណែកនារីរងគ្រោះមានឈ្មោះ ជុន ឌីណា អាយុ ២៦ ឆ្នាំ ជានិស្សិតពេទ្យផ្នែកឡាបូ និងជាអ្នកលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញ និងមានទីកន្លែងស្នាក់នៅផ្ទះល្វែង ក្នុងបុរីរំចេកអូឌឹម តាមបណ្ដោយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×