Tuesday, October 4, 2022

ខ្ញុង បញ្ជាក់ស្ថានភាពចុងក្រោយរបស់ នាយ កៃដ

spot_img

ភ្នំពេញ ៖ តារាកំប្លែងអ្នកនាង ខ្ញុង បានបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពស្វាមីរបស់នាង គឺបានធូរស្រាលច្រើនហើយ បន្ទាប់ពីជួបបញ្ហាមិនប្រក្រតីកើតឡើងភ្លាមៗ កាលពីអំឡុងខែសីហា កន្លងមកនេះ។
យ៉ាងណា នាង មិនបាននិយាយអ្វីវែងឆ្ងាយពីស្ថានភាពស្វាមីគឺនាយ កៃដ ឡើយ ដោយសារនៅពេលនេះអ្វីៗប្រែមកល្អឡើងវិញ ខណះពេលនាងក៏បានងាកមករកស៊ី និងចេញសម្តែងជាថ្មីឡើងវិញហើយ។

យ៉ាងណាជាថ្មីម្តងទៀត អ្នកនាង ខ្ញុង នៅតែរក្សាជំហរថា ខ្លួនស្វាមីរបស់នាងពិតជាកើតមានអាការៈមិនស្រួលភ្លាមពិតមែន ដោយមិនមែនជាការសម្តែងទាមទារការចាប់អារម្មណ៍ និងអាណិតអាសូរដូចការលើកឡើង ពីមហាជនមួយចំនួននោះឡើយ។
ចំណុចនេះ តារាកំប្លែងអ្ន្នកនាង ខ្ញុង ក៏បានចេញមុខប្រតិកម្មតបទៅកាន់មហាជនមួយចំនួន ដែលបានប្រើប្រាស់ភាសាមួយធ្វើឲ្យប៉ះពាល់ដល់គ្រួសារនាងពាក់ព័ន្ធការ ហេតុការណ៍ស្វាមីជួបបញ្ហាសុខភាពនៅក្នុងការ Liveលក់ឥវ៉ាន់តាមអនឡាញកាលពីពេលកន្លងទោថ្មីៗនេះ។

ពាក្យពេចន៍ដែលប្រើប្រាស់ប៉ះពាល់ដល់រូបនាងនោះ គឺមហាជនមួយចំនួនបានលើកឡើងជាទូទៅ ចំពោះអ្នកលក់អនឡាញខ្លះ ដែលទាមទារការចូលមើលច្រើនអ្វីក៏ហ៊ានធ្វើ ដោយនៅក្នុងនោះរហូតហ៊ានធ្វើពុតជាឈឺឲ្យគេអាណិតថែមទៀតផង។

ក្នុងវីដេអូដែលបានlive តាមហ្វេសប៊ុក កាលពីម្សិលមិញ តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានលើកឡើងថា នាងបានចូលមើលវីដេអូមួយ ដោយនៅក្នុងនោះមានមហាជនម្នាក់បានធ្វើការខំមិនរិះគន់ ទៅលើអ្នកលក់ផលិតផលតាមអនឡាញ ដោយនៅក្នុងការខំមិននោះ ក៏មានចំណុចមួយពាក់ព័ន្ធដល់គ្រួសារនាងផងដែរ។

នាងថា គាត់ម្នាក់បានចូលទៅខំមិនក្រោមវីដេអូនោះដោយរិះគន់អ្នកលក់អនឡាញ ដើម្បីបានការចូលមើលច្រើនអ្វីក៏ហ៊ានធ្វើ ក្នុងនោះខ្លះហែកហួរគ្រួសារ ត្អូញត្អែ និងខ្លះទៀតធ្វើពុធជាឈឺ ដើម្បីឲ្យគេអាណិត។
អ្នកនាងថា ចំណុចចុងក្រោយនេះ វាហាក់ប៉ះពាល់ដល់រូបនាង និងគ្រួសារ ត្បិតកន្លងមកស្វាមីរបស់នាងបានកើតមានបញ្ហាសុខភាព នៅក្នុងពេលកំពុងliveលក់ឥវ៉ាន់នេះដែរ។

អ្នកនាង ខ្ញុង លើកឡើងថា អ្នកខំមិននោះចង់ខំមិនឲ្យអ្នកណាក៏តាមចិត្ត ប៉ុន្តែនៅក្នុងនោះវាបានប៉ះពាល់ដល់នាងម្នាក់ដែរ ដែលធ្លាប់ជួបរឿងនេះ។
នាងបញ្ជាក់ថា នាងមិនមានបំណងណាមួយយកអាយុជីវិតស្វាមីមកលេងសើចនោះឡើយ ហើយក៏មិនទាមទារការចូលមើលច្រើន និងអាណិតដោយសារការធ្វើរឿងបែបនេះឡើយ។

នាងបន្តថា នាងជំពាក់គេ ហេតុនេះនាងlive លក់របស់របរផ្សេងៗ ដើម្បីបានលុយយកទៅសងគេប៉ុណ្ណោះ មិនបានធ្វើរឿងខាងលើនេះ ហើយទាមទារការអាណិតនោះឡើយ។
យ៉ាងណា បើតាមអ្នកនាង ខ្ញុង បច្ចុប្បន្នស្វាមីរបស់នាងគឺលោក កៃដ បានធូស្បើយពីជំងឺច្រើនហើយ ខណះពេលដែលនាងក៏បានវិលមកការសម្តែង និងច្រៀងឡើងវិញផងដែរ។

ជាការកត់សម្គាល់ នៅក្នុងការ Live មួយកាលពីថ្ងៃអំឡុង ខែសីហា ឆ្នាំ២០២២ លោក កៃដ ស្វាមីអ្នកនាង ខ្ញុង ស្រាប់តែទាញ វៀចមុខ វៀចមាត់ ភ្នែកក្រឡាប់ឡើងលើ រីឯម្រាមដៃក៏សរសៃទា.ញដែរ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងពិមហាជន។

ភ្លាមៗអ្នកនាងខ្ញុងបានដឹកស្វាមីទៅសង្គ្រោះបន្ទាន់នៅពេទ្យឯកជនមួយ មុននឹងសម្រេចចិត្តដឹកស្វាមីឲ្យទៅសំរាកព្យាបាល តាមដានអាការបន្តនៅមន្ទីរពេទ្យកាល់ម៉ែត។
អ្នកនាងបញ្ជាក់ថា អាយុជីវិត ស្វាមីអ្នកនាងថ្លៃជាងលុយកន្លះលានដុល្លារ ដែលអ្នកនាងជំពាក់គេនោះទៅទៀត ដូច្នេះអ្នកនាងមិនយកអាយុជីវិតប្ដីមកលលេងនោះទេ។
អ្នកនាងថែមទាំងហ៊ានស្បថឲ្យស្លា.ប់ចោលកូនទាំង២គ្រាប់ថែមទៀត ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV