Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លីម តិចម៉េង ផ្តើមបង្ហាញចម្រៀងថតចូលផលិតកម្ម

ភ្នំពេញ ៖ នៅពេលនេះលីម តិចម៉េង ម្ចាស់ពានរង្វាន់ខេមបូឌាអាយឌល រដូវកាលទី៤ បានចូលដល់ការថតបទចម្រៀងជាកាដូ ផ្តល់ឲ្យពីផលិតកម្មដូចការរំពឹងទុក។ កម្លោះតូចតិចម៉េង បានថត បទចម្រៀងមួយចូលរួមថតសម្តែងដោយ តារាកំប្លែងជើងចាស់ល្បីល្បាញ មាន នាយកុយ នាយក្រឹម និងម្ចាស់ពានthe voice kids Cambodia ពេជ្រ ថៃ។ ជំហ៊ានថ្មី របស់តិចម៉េងឆ្ពោះមកកាន់ផលិតកម្មធំធ្វើអោយ ហ្វេនៗត្រេកអរ និងចាប់អារម្មណ៍មិនតិចនោះទេ នៅលើបណ្តាញសង្គម។

ពន្លកតារាចម្រៀងទើបរះ ក្រោមការប្រកួតប្រជែងយ៉ាងស្វិតស្វាញ លីម តិចម៉េងមកពីខេត្តកំពង់ចាម បានក្លាយជាម្ចាស់ពាន ហើយពីកម្មវិធីខេមបូឌាអាយឌល រដូវកាលទី៤។ អាយឌលរូបនេះ មហាជនពេញចិត្តខ្លាំងណាស់ ព្រោះមានគុណភាពសំឡេង មិនធម្មតាអ្នកណាៗក៏ចូលចិត្ត។ នេះជាការតស៊ូមួយ របស់តិចម៉េង ដែលរងនូវឧបសគ្គជាច្រើនមុនបានក្លាយជាម្ចាស់ពាន។

លីម តិចម៉េង ត្រូវគេប្រដូចណុប ប៉ាយ៉ារិទ្ឋ កាលនៅក្មេង។ ទាំងរូបរាង សំឡេង គឺចង់ប្រហែលណុប ប៉ាយ៉ារិទ្ឋ រហូតរៀមច្បង ប់ាយ៉ារិទ្ឋ ភ្ញាក់អោយតែឃើញតិចម៉េង មកច្រៀងដូចដាស់អោយ នឹកគ្រប់រូបភាពពីអតីតកាល។ ធាតុពិតបើគិតពីគុណភាពសំឡេង តិចម៉េង សំឡេងធ្ងន់ល្អ។ ជាសំឡេងតួឯក ប្រើបានគ្រប់ទម្រង់ គណៈកម្មាការទាំង៤ ស្មានមិនដល់ព្រោះល្អលើសពីការគិត។ នៅលើបណ្តាញសង្គម តិចម៉េង ត្រូវគេទាញយកច្រើនគ្នាព្រោះសំឡេងល្អ ដល់ថ្នាក់ខ្លះចំណាយលុយ បោះពុម្ពអាវ ដាក់រូបតិចម៉េងទៀតផង។

តិចម៉េងធ្លាប់លើកឡើងថា ខ្លួនមានបំណងចង់មក ប្រឡងចម្រៀងតាំងពីរដូវកាលទី២ ប៉ុន្តែពេលនោះមិនទុកចិត្តសមត្ថភាពសំឡេង ដោយយល់ថាស្ទើរបច្ចេកទេស។ បន្ទាប់មកក៏សម្រេចចិត្តហាត់រៀន តាមខារ៉ាអូខេ រកបទណាដែលត្រូវសំឡេងខ្លួនឯងអោយច្រើន ដើម្បីចេះចាំ។ លោកបានដាកផែនការថា មានតែសិល្បៈប៉ុណ្ណោះជាច្រកចេញជួយអោយ លោកបានរកលុយចិញ្ចឹមគ្រួសារ។ តាំងពីពេលនោះមក លោករៀនទាំងច្រៀង រៀនទាំងឧបករណ៍យីតាព្រោះចេះ២មុខនេះ បំណងយកទៅច្រៀងតាមហាងដោយយល់ថា ហាងនីមួយៗគេត្រូវការអ្នកចម្រៀងដែលចេះលេងភ្លេង។ មកទល់ពេលនេះ ម្ចាស់ពានវ័យក្មេងរូបនេះ បានរកឃើញពន្លឺជីវិតហើយដោយ រកកន្លែងឈជើងបានយ៉ាងល្អ។ អ្វីដែលពិសេសមហាជនចង់ឃើញtop4 ដែលមានតិចម៉េង ភិទិ ដាវីន និង ពន្លឺ បានចេញចម្រៀងរួមគ្នាអោយបានច្រើន ផ្គាប់ចិត្តអ្នកគាំទ្រ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×