Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចង់ដឹង​អត់ថា ធ្វើ​បែប​ណា​ទើប​ផ្ទះ​យើង​មាន​ហុងស៊ុយ​? ចូរ​អាន ដើម្បី​ដឹង​ពី​ក្បួន​រៀបចំ​

spot_img

* ជួសជុល​ទ្វារ​មុខ​របស់​អ្នក

ប្រសិន​ជា​ពេល​វា​បើក​ម្តងៗ​លឺសូរ​សំឡេង​ងឺត​ង៉ត​ការ​ដែល​ទ្វារ​បន្លឺ សំឡេ​ហាក់ដូចជា​វា​កំពុង​យំ ហើយ​សំឡេង​នឹង​អាច​ធ្វើអោយ​ប៉ះពាល់​អារម្មណ៍​យើង​។​

*​ប្រើប្រាស់​ទ្វារ​មុខ​ជានិច្ច​ដើម្បី​ចូល​ក្នុងផ្ទះ​ ​

តាម​ក្បួន​ហ៊ុងស៊ុយ​គេថា​វា​មិន​ល្អ នៅពេល​យើង​ដើរ​ចូល​ផ្ទះ​តាម​ទ្វារក្រោយ​។​

*​ដាក់​ពាងទឹក ឬ​ធ្វើ​អាងទឹក

មាន​ដាំ​រុក្ខជាតិ​ទឹក​នៅ​ជិត​មាត់ទ្វារ​ចូល ឬ​ក៏​ដាក់​ខាងក្នុង​ផ្ទះ​ក៏​បាន​ដែរ​​ក្បួន​ហ៊ុងស៊ុយ​គេ​និយាយថា ទឹក​តំណាងអោយ​ទ្រព្យសម្បត្តិ ហើយ​ការ​ដាក់​ប្រភព​ទឹក​នៅ​ក្បែរ​មុន​ផ្ទះ ប្រៀប​ដូច​ទ្រព្យ​ហូរ​ចូល​អញ្ជឹង​ដែរ​។​

*​ដាំ​រុក្ខជាតិ​បៃតង

ដាក់​តាំង​នៅ​កន្លែង​ខ្ពស់​ក្នុង​ផ្ទះបាយ ដូចជា​នៅ​លើ​ទូរ​ដាក់​ឥ​វ៉ាន់​ជាដើម​ ​ក្នុង​ករណី​មិន​មាន​កន្លែង​ចន្លោះ​សល់​នៅលើ​ទូ​រដាក់​ឥ​វ៉ាន់ ក្បួន​ហ៊ុងស៊ុយ​គេថា​ល្អ​វិញ ព្រោះ​កន្លែង​ចន្លោះ​ទី​ខ្ពស់​ក្នុង​ផ្ទះបាយ​អាច​សំបូរ​ធូរ​លី​ដី​ច្រើន ព្រោះ​យើង​សំអាត​មិន​ដល់​។​

* គ្របចាន​បង្ក​ន់​នៅក្នុង​បន្ទប់ទឹក

ចំណែក​ទ្វារ​បន្ទប់ទឹក​ក៏​ត្រូវតែ​បិទ​ជានិច្ច​ដែរ នៅពេល​យើង​មិន​ប្រើប្រាស់​

*​នៅក្នុង​បន្ទប់​គេង

ត្រូវដាក់​គ្រែ​គេង​អោយនៅ​ឆ្ងាយ​ទ្វារ​ចូល​បន្តិច និង​អាច​មើល​ឃើញ​ទ្វារ​ចូល​ច្បាស់​នៅពេល​យើង​ក្រោក​ពី​គេង​

* សំអាត​កញ្ជក់ទ្វារ​បង្អូច​អោយបាន​ស្អាត​ ​

បង្អូច​ប្រើ​ដូចជា​ភ្នែក​របស់​យើង​មើល​ទៅ​កាន់ ពិភពលោក​អញ្ជឹង​ដែរ ប្រសិន​ជា​កញ្ចក់​បង្អុ​ច​របស់​អ្នក​សុទ្ឋតែ​ធូរ​លីដី អ្នក​មិន​អាច​មើល​ទៅ​ខាងក្រៅ​ច្បាស់​នោះទេ​។​

*​រៀបចំ​ក្នុងផ្ទះ​អោយមាន​កន្លែង​ទូលាយ​ល្អ​

​ផ្ទះ​របស់​យើង​មាន​សណ្តាប់ធ្នាប់ និង​កន្លែង​ទូលាយ ធ្វើអោយ​យើង​មាន​អារម្មណ៍​ស្រស់ថ្លា​៕​ សុភ័ក្ត្រ

spot_img
×