យុវជនម្នាក់កំពុងធ្វើដំណើរតាមផ្លូវនៅវេលាថ្ងៃត្រង់មេឃក្តៅហែង ក៏មាននារីម្នាក់សុំជិះដោយសារ ។ ចៃដន្យទៅដល់កន្លែងប៉ុស្តិ៍ត្រូវពិនិត្យរបស់ប៉ូលិស នារីរូបនេះពុំមានពាក់មួកសុវត្ថិភាពក៏ត្រូវបានសមត្ថកិច្ចឃាត់ ។
យុវជននោះប្រាប់នារីនោះថា បើមានលុយគួរតែបង់ប្រាក់ពិន័យតាមច្បាប់ទៅ ស្រាប់តែនារីរូបនេះបែរជាបង្ករឿងឈ្លោះប្រកែកវាយតប់លើយុវជននោះ និង ថែមទាំងហៅអ្នកផ្ទះឲ្យមកជួយវាយយុវជននោះ ចំណែកខ្លួនឯងបែរជាយកដុំថ្មមកបោកកម្ទេចម៉ូតូរបស់អ្នកដែលបានឲ្យខ្លួនជិះដោយសារទៅវិញ ។
ប្រឈមមុខនឹងស្ថានការណ៍ភ្លាមៗបែបនេះ ដំបូងប៉ូលិសពិតជាស្រឡាំងកាំង ហើយក្រោយមកក៏លូកដៃចូលអន្តរាគមន៍ទើបបញ្ចៀសគ្រោះថ្នាក់ដល់យុវជននោះបាន ។
ធ្វើបុណ្យបានទោសគឺបែបនេះឯង ។