Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្តេច​សត្វព្រៃ​ពេល​ជួប​អ្នកមានគុណ​សង្គ្រោះ​ជីវិត​បាន​សម្តែង​កាយវិការ​គួរ​ឲ្យ​រំជួលចិត្ត​ (មានវីដេអូ)

spot_img

​តោ​ដែលជា​ស្តេច​សត្វព្រៃ​ពិតជា​មាន​ខ្លួនប្រាណ​ធំ ចរិក​កាច​សាហាវ និង​សំឡេង​គ្រហឹម​ខ្ទរខ្ទារ​ព្រៃព្រឹក្សា ប៉ុន្តែ​ពេល​ដែល​ជួប​អ្នក​បាន​ជួយសង្គ្រោះ​ជីវិត​វា និង​ចិញ្ចឹម​បីបាច់​វា​តាំងពី​តូច មើលទៅ​វា​ប្រៀប​ដូច​ជា​ក្មេង​តូច​ម្នាក់ ឬ​សត្វ​ឆ្មារ​មួយ​អីចឹង ។​

​ផ្ទៃមុខ​របស់​សេ្ត​ច​តោ​នេះ ពុំ​ខុសពី​ពេល​ជួប​នឹង​សាច់ញាតិ​ជិតស្និទ្ធ​របស់ខ្លួន ។​

​បុរស​អ្នកមានគុណ​របស់​ស្តេច​តោ​នេះ​ឈ្មោះ Kevin Richardson ។ Richardson ធ្លាប់​រស់នៅ​ជាមួយ​ហ្វូង​តោ​មួយ​នៅ​អាហ្វ្រិក​ខាងត្បូង​ហើយ​តែង​មើលថែទាំ​ពួក​វា​រហូតដល់​ថ្នាក់​ពួក​វា​ចាត់ទុក​លោក​ជា​សមាជិក​ម្នាក់​ក្នុង​ហ្វូង រូប​ខាងលើ​គឺ​ខណៈ​ពេល Richardson និង​ស្តេច​តោ​សម្តែង​ការ​នឹករលឹក​គ្នា ។​

​ខណៈ​ពេល​ដ៏​កក់ក្តៅ​រវាង Kevin និង​ពួក​តោ​។​

​រីឯ​ស្ត្រី​កូឡុំប៊ី ក្នុង​រូប​ខាងលើ​វិញ បាន​សង្គ្រោះ​ជីវិត​តោ​មួយ​ក្បាល​ក្នុង​រូបភាព​នេះ ក្រោយមក​ពួកគេ​ក៏​បែក​គ្នា វេលា​មួយ​ដែល​អ្នកស្រី​វិលត្រឡប់​មក​ជួប​វា​វិញ វា​បាន​ស្ទុះ​មក​ឱប​ក​អ្នក​ដើម្បី​បង្ហាញ​នូវ​ការ​នឹករលឹក​ដឹងគុណ ។​

​អញ្ជើញ​ប្រិយមិត្ត​ទស្សនា​ខ្សែ​វីដេអូ​អំពី​ខណៈពេល​ដែល​សត្វ​ដ៏ “​សាហាវ​” ក៏​ចេះ​ដឹងគុណ​មនុស្ស​ដែល​ធ្លាប់​ជួយ​វា ។​

spot_img
×