Monday, September 25, 2023

អស់​ពាក្យ​និយាយ! ទំពាំង​ស្អុយ សុី​ជោរ​តាម​គ្នា​សរសេរ គូ​វេស​ពាសពេញ​អាវ ដើម្បី​បញ្ជាក់​មិត្ត​ភា​ពស្មោះស័្ម​គ្រ និង​ហួសចិត្ត​បំផុ​ត ត្រង់​ទង្វើ​ដ៏​មិន​ថ្លៃថ្នូរ​នេះ…

spot_img

ប៉ុន្មានថ្ងៃនេះ រូបភាពជាច្រើនសន្លឹក បង្ហាញសិស្សប្រុសស្រី ដោយមិនដឹងមកពីខាងសាលាណាខ្លះនោះទេ ដែលសុីជោរតាមគ្នា «សរសេរ គូសវេស» ពាសពេញនៅលើអាវទៅវិញទៅមក ដើម្បីបញ្ជាក់ពីមិត្តភាពស្មោះ​ស្ម័គ្រនៃការលាគ្នា ប៉ុន្តែ ក្នុងនោះ ខ្លះក៏បានសរសេរបែកស្អុយសម្តីដ៏អាសអាភាស បានកំពុងរីករាលដាល ធ្វើឲ្យមានការហួសចិត្ត និងផ្ទុះកំហឹងយ៉ាងខ្លាំង ពីសំណាក់មហាជនដែលស្អប់ខ្ពើមនូវទង្វើរបស់សិស្សបែបបាតសង្គមទាំងអស់នោះ។

គួរបញ្ជាក់ថា រូបភាពបែកស្អុយរបស់កូនសិស្សប្រុសស្រីវ័យជំទង់ៗទាំងនោះ ត្រូវបានលេចចេញ និងសាយភាយយ៉ាងលឿន នៅលើបណ្តាញសង្គមថ្មីៗនេះ គឺបន្ទាប់ពីវីដេអូបង្ហាញសកម្មភាពនាយកសាលាវិទ្យាល័យម្នាក់នៅក្រុងតាខ្មៅ បានវ៉ៃទៅលើសិស្សស្រីម្នាក់ ដែលគេបានអះអាងថា គឺដោយសារតែសិស្សស្រីរូបនោះ បានគូសវាសអាវក្នុងម៉ោងតម្រង់ជួរ ទើបបានជាគ្រូវ៉ៃបែបនេះ។

តែទោះជាយ៉ាងណា ក្នុងចំណោមនោះ គឺរូបភាពបង្ហាញសិស្សស្រីម្នាក់ ឲ្យសិស្សប្រុសម្នាក់ ចាប់ដើមទ្រូងផ្ទាល់ៗ និងសរសេរអក្សរពីលើដ៏មិនសមរម្យ និងពាក្យសម្តីសរសេរដ៏អាសអាភាស នៅលើខ្នងសិស្សប្រុសស្ទាវៗដទៃទៀត ឃើញថាបានធ្វើឲ្យមហាជនជាច្រើន ផ្ទុះកំហឹងស្អប់យ៉ាងខ្លាំង។

ពិតណាស់ ក្រោយពីបានឃើញបែបនេះ មហាជនដែលស្អប់ បានដាក់បែបនេះថា៖ «ឱ មីកូនលើកមុខម៉ែឪ ហើយទៅរៀនចឹងមែន អីក៏មាយាទថ្លៃម្ល៉េះ, សុទ្ធតែទំពាំងស៊ុយ មិនដឹងគិតម៉េចទេ, ទំពាំងស្នងគល់ឈើអញ្ចឹងហើយបង ជំនាន់យើងរៀន ចប់បាក់ឌុបហើយ មិនទាន់មានស្នេហាផង តែពួកវានេះ មិនដឹងជាសិស្សមីគេបាញ់ អាគេបាញ់យស្អីទេ!,…»។

ទាក់ទងរឿងនេះ មិនមែនឲ្យគ្រូមានវិធានការ យកអំពើហិង្សាមកដោះស្រាយទេ តែសូមគ្រូៗ ជាពិសេសនាយកសាលា ត្រូវមានវិធានការដ៏ម៉ឺងម៉ាត់សមស្របណាមួយ ដើម្បីទប់ស្កាត់នូវទង្វើរីករាលដ៏មិនថ្លៃថ្នូរនេះកើតឡើង នៅក្នុងសង្គមទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

+85571 614 000 5
Contact Us Telephone

spot_img