Monday, October 2, 2023

បញ្ញា សិទ្ធិ ច្រឡោតខឹងក្រោយត្រូវបុរសម្នាក់ ដៀលជាខ្ទើយលក់ខ្លួន

spot_img

ភ្នំពេញ ៖ តារាសម្តែងលោក បញ្ញា សិទ្ធិ ហាក់ឆួលចុងច្រមុះ និងច្រឡោតខឹងយ៉ាងខ្លាំង ក្នុងពេលដែលលោកត្រួវបានបុរសម្នាក់ដៀលថា លោកជាខ្ទើយលក់ខ្លួន ខណៈពេលដែលព្រមានពីការតាំងចំពោះការប្រើប្រាស់ពេចន៍ មិនសមរម្យមួយនេះ។
បុរសម្នាក់បានចូលទៅខំមិនក្រោមរូបរបស់តារាប្រុសរូបនេះ ផុសនៅផេករបស់ខ្លួន ដោយប្រើប្រាស់ភាសាហៅ លោកគឺជាខ្ជើយលក់ខ្លូនដែលសំណេរនេះ នាំឲ្យមានការជជែកគ្នាពីបណ្តាអ្នកគាំទ្រតារារូបនេះផងដែរ។

យ៉ាងណា ក្រោយឃើញការខំមិនបែបនេះ ពីបុរសខាងលើលោក បញ្ញា សិទ្ធិ ហាក់មិនសប្បាយចិត្តឡើយ ដោយលោកបានស្នើឲ្យបុរសខាងលើចេញមុខសុំទោសលោកជាបន្ទាន់។
បញ្ញា សិទ្ធិ លើកឡើងថា លោកមិនដឹងទេថា បុរសនោះនៅទីណា ធ្វើការអ្វីឡើយបានជាសុខៗមកខំមិនដាក់លោកបែបនេះទៅវិញ។

លោកបញ្ជាក់ថា លោកបានរៀនសូត្រទេ ដែលប្រើប្រាស់ភាសាបែបនេះ មកលើរូបលោក ក្នុងពេលដែលលោកមានអាយុច្រើន និងមានគ្រួសារដែរនោះ។
លោកថា កុំស្មានលោកជាអ្នកសិល្បៈ ជាបុគ្គលសាធារណៈ មិនហ៊ានប្រើពាក្យអាក្រក់នោះ លោកបានប្រើពាក្យអសុរសដាក់លោក ហេតុនេះលោកក៏ប្រើពាក្យអសុរសទៅវិញដែរ។

យ៉ាងណា បើតាមលោក បញ្ញា សិទ្ធិ លោកស្នើឲ្យបុរសខាងលើ ចេញមុខសុំទោសលោកជាសាធារណៈ បើមិនដូច្នេះលោកនឹងនៅតែបន្តបង្ហោះរូបភាពបុគ្គលម្នាក់នេះ ជាបន្តបន្ទាប់។
លោកក៏បានត្រៀមរួចរាល់ សម្រាប់ការតតាំងណាពីបុរសរូននេះផងដែរ ដោយសារតែមានគេបង្ហើបថា បុរសរូបនេះ ក៏តែងតែចូលទៅខំមិនជេរគេឯងផ្សេងៗទៀតផងដែរ។

យ៉ាងណារហូតមកទល់នាពេលនេះ គេនៅមិនទាន់ដឹងទេថា រឿងរ៉ាវនេះ បានបញ្ចប់ ឬក៏នៅមិនទាន់ដំណោះស្រាយសមស្រប តាមការចង់បានពីតារាសម្តែងលោកបញ្ញា សិទ្ធិ នៅឡើយឬយ៉ាងណា៕
រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img