ក្នុងរូបភាពនិងឃ្លីបខាងក្រោម បានបង្ហាញឲ្យឃើញនូវសេកសោមកំពូលឆ្លាតមួយក្បាលដែលចេះហែកក្រដាសមកតុបតែងធ្វើជាកន្ទុយរបស់វា ។ វាប្រើចំពុះនិងជើងដើម្បីហែកក្រដាសជាបំណែកតូចៗយកមកបន្តជាកន្ទុយឲ្យខ្លួន ។
នេះជាអ្វីដែលកើតឡើងក្រោយពេលដែលអ្នកហុចក្រដាសឲ្យវាមួយសន្លឹក ។
ក្នុងខ្សែវីដេអូសេកសោមមួយនេះ វាហែកក្រដាសយ៉ាងប្រុងប្រយ័ត្ន រួចយកមកស៊កក្នុងចន្លោះរោមកន្ទុយរបស់វា ។
អ្នកណាៗក៏ដោយពិតជាពុំនឹកស្មានថា វាចេះសំអាងកាយបែបនេះ ។ ឥឡូវយើងងាកមកទស្សនាឃ្លីបពីរបៀបតុបតែងកន្ទុយរបស់សេកសោមមួយក្បាលនេះ !