ក្នុងយុគសម័យទំនើបច្ចុប្បន្នឃើញថាមនុស្សជាច្រើនពិតជា “សួនតួ” មែន ។ ពេលប្រឈមនឹងហេតុការណ៍តម្រូវឲ្យគេជួយគេច្រើនជ្រើសរើសវិធី “មើលរំលង ធ្វើមិនឃើញ” ។ តែក៏មានមនុស្សខ្លះបែរជាត្រៀមខ្លួនជានិច្ចដើម្បីជួយអ្នកដទៃ ដោយពុំត្រូវការតបស្នង ។
ថ្មីៗនេះក្នុងខ្សែវីដេអូរបស់រថយន្តក្រុងមួយបង្ហាញឲ្យឃើញមានអ្នកដំណើរជាច្រើនកំពុងនាំគ្នាឡើងរថយន្ត មនុស្សជាច្រើនបាននាំគ្នាអង្គុយលើកៅអី ដោយនៅសល់តែមនុស្ស ២-៣នាក់ ប៉ុណ្ណោះ ។
ក្នុងចំណោមមនុស្សដែលគ្មានកៅអីអង្គុយ មានស្ត្រីម្នាក់ឈរបីកូន ហើយពុំមែនអ្នកកំពុងអង្គុយទាំងឡាយមើលពុំឃើញទេ ស្មានពុំដល់ថាក្រោយមកបន្តិចស្រាប់តែអ្នកបើកបរក្រោកឈរឡើងដើរសំដៅទៅនារីនោះ ហើយប្រាប់ថា ៖ បងស្រីទៅអង្គុយកៅអីរបស់ខ្ញុំទៅ បងបីកូន ហើយឈរបែបនេះពិតជានឿយហត់ណាស់។
ពិតណាស់ថា ប្រសិនបើអ្នកបើកបរផ្តល់កន្លែងរបស់គាត់ឲ្យនារីនោះអង្គុយ វានឹងគ្មានអ្នកណានឹងបើករថយន្តឡើយ ។ នារីដែលជាម្តាយក្មេងនោះពិតជាអល់អែក មិនដឹងថាគួរអង្គុយដែរឬទេ ហើយចុងក្រោយក៏មានអ្នកដំណើរម្នាក់ក្រោកឈរឡើងទុកកន្លែងឲ្យនាងអង្គុយ។
នេះឯងជាមេរៀនមួយគួរឲ្យឈឺក្បាលចំពោះអ្នក ដែលជាយុវវ័យមានកម្លាំងពេញខ្លួន ។
អញ្ជើញប្រិយមិត្តទស្សនាខ្សែវីដេអូ