Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មក​ដឹង​កាន់តែ​ច្បាស់! ជុំវិញ​រឿង​នាយក​សា​លា វ៉ៃ​សិស្ស​ស្រី ទះស្មា​ប៉ុន្មាន​ដៃ និង​រុញ​ច្រាន​បន្តិចបន្តួ​ច ពេល​ដឹង​ការ​ពិត​ហួសចិត្ត…

spot_img

រឿងរ៉ាវអំពីសកម្មភាពនាយកសាលាវិទ្យាល័យ ហ៊ុន សែន សេរីភាព នៅក្រុងតាខ្មៅ លើកដៃវ៉ៃសិស្សស្រី២នាក់ នៅត្រង់លើស្មាម្នាក់១ដៃ និងថែមទាំងមានការរុញច្រាន ដែលដំបូងឡើយ គឺបានបង្កឲ្យមានការរិះគន់យ៉ាងចាស់ដៃ ពីមហាជនជាច្រើនដែលពុំបានដឹងរឿងហេតុច្បាស់។ តែទោះជាយ៉ាងណា បន្ទាប់ពីវីដេអូបង្កឲ្យមានមតិរិះគន់នេះ បានរីករាលដាលកាន់តែក្តៅ ក៏មានប្រភពមួយបានបញ្ចេញឲ្យដឹងថា មូលហេតុដែលនាយកសាលាវ៉ៃសិស្សស្រីនោះ គឺដោយសាររឿងសរសេរ គូសវាសលើអាវគ្នាទៅវិញទៅមក ក្នុងម៉ោងតម្រង់ជួរ ដែលធ្វើឲ្យនាយកសាលាអត់ទ្រាំពុំបាន ក៏ដាក់ប៉ុន្មានដៃទៅ។

តែយ៉ាងណាមិញ ដើម្បីលម្អិតរឿងរ៉ាវបង្កការវែកញែកដ៏ចម្រូងចម្រាស់នេះកាន់តែច្បាស់ គណនីហ្វេសប៊ុកឈ្មោះ Chheng Soleang បានបញ្ជាក់ប្រាប់បងប្អូននៅក្នុងបណ្តាញសង្គម ជាពិសេសអ្នករិះគន់គ្រូ ដើម្បីទទួលជ្រាប ដោយបានលើកដំណើរអង្គហេតុរៀបរាប់ឲ្យដឹងថា៖ ពាក្យចាស់លោកពោលថា “នំបញ្ចុកឆ្ងាញ់ដោយសាររបោយ” សកម្មភាពក្នុងវីដេអូ បើមើលឱ្យស៊ីជម្រៅ វាមិនមានអ្វីធ្ងន់ធ្ងរនោះទេ តែឆ្ងាញ់ត្រង់អ្នកបញ្ចូលសម្លេង “គ្រូទះស្មានិយាយថាគ្រូវាយក្បាល គ្រូចង្អុលមុខនិយាយថាគ្រូរកទះកំផ្លៀង” ហើយបើសង្កេតស្តាប់ការនិយាយរបស់អ្នកបញ្ចូលសម្លេង “ដោយនិយាយពន្យុះឱ្យសិស្សសហការនាំគ្នាតតាំងជាមួយគ្រូវិញ” ត្រង់ចំណុចនេះ បានបង្ហាញឱ្យឃើញអំពីសីលធម៌ និងអាកប្បកិរិយារបស់សិស្សម្នាក់នេះយ៉ាងច្បាស់ (សូមវិនិច្ឆ័យតាមការគួរ)។

ក្នុងវីដេអូនេះបើតាមការមើលមួយភ្លែត រួមជាមួយការបញ្ចូលសម្លេងយ៉ាងពិរោះទៀតនោះ មនុស្សមួយចំនួនបានធ្វើការវិនិច្ឆ័យរិះគន់ទៅលើលោកគ្រូនាយកយ៉ាងចាស់ដៃ តែពួកគាត់ពុំបានដឹងការពិតនៅពីក្រោយវីដេអូនេះ ដែលជាហេតុផលនាំសិស្សមួយក្រុម មកឈរតម្រង់ជួរយ៉ាងរញ៉េរញ៉ៃ នាវេលាម៉ោង ០៩ព្រឹក គឺដោយសារពួកគេបាននាំគ្នាគូសអាវទុកជាអនុស្សាវរីយ៍មុនពេលបែកគ្នា ទាំងដែលក្រសួងបានលើកពេលប្រលង និងសាលាតម្រូវឱ្យសិស្សរៀនបន្តរហូតដល់ខែវិច្ឆិកា ដោយសកម្មភាពលេងឡូឡាពេញសាលារំខានដល់សិស្សដទៃទៀតកំពុងរៀនសូត្រ ទើបគ្រូហៅក្រុមសិស្សដែលត្រូវប្រលងទាំងនោះមកតម្រង់ជួររងការពិន័យ រង់ចាំឪពុកម្តាយយកសំលៀកបំពាក់ថ្មីមកប្តូរ តែខណៈពេលតម្រង់ជួរ ពួកគេពុំបានបញ្ឈប់សកម្មភាពរបស់ខ្លួនឡើយ ដោយបន្តគូសអាវគ្នាទៅវិញទៅមកថែមទៀត រហូតដល់គ្រូដើរទៅស្តីប្រដៅ បែរជាមានសិស្សស្រីមួយក្រុមមានគ្នាប្រហែលពីរទៅបីនាក់ បានថតជាវីដេអូ យកមកបង្ហោះផ្អើលពេញបណ្តាញសង្គមទៅវិញ។

នេះបានបង្ហាញឱ្យឃើញថា សីលធម៌សង្គមត្រូវបានធ្លាក់ចុះជាលំដាប់ ក្រោយការបង្កើតនូវ (តុលាការហ្វេសប៊ុក) ឬហៅម្យ៉ាងទៀតថា (ក្រុមប្រឹក្សាពិគ្រោះយោបល់ វិនិច្ឆ័យ និងសម្រេចសេចក្តីតាមបណ្តាញសង្គម) ដែលក្រុមប្រឹក្សានេះ ធ្វើការវិនិច្ឆ័យអ្វីមួយមិនផ្អែកលើគោលការណ៍វិជា្ជជីវៈ ហេតុផល និងភស្ភុតាង នោះឡើយ ពួកគាត់ធ្វើការវិនិច្ឆ័យតាមការមើលឃើញជាក់ស្តែង។ គេថា “វិន័យនាំមកនូវសេចក្តីថ្លៃថ្នូរ” ក្នុងសង្គមមានច្បាស់សង្គម ក្នុងគ្រួសារមានច្បាប់គ្រួសារ ក្នុងសាលាមានវិន័យសាលា បើការដាក់ពិន័យដូចក្នុងវីដេអូខាងលើ ហៅថាជាការប្រើអំពើហិង្សានោះ សូមរក្សាកូនចៅបុត្រធីតាលោកអ្នកនៅផ្ទះទៅ កុំបាច់មករៀនធ្វើអី។

-ឈរលើគោលការណ៍ជាគ្រូ៖ សំណូមពរអាណាព្យាបាល និងអ្នកលេងបណ្តាញសង្គម មេត្តាសិក្សាស្វែងយល់អំពីហេតុផលឱ្យបានច្បាស់លាស់ មុនចាប់កំហុសមកលើគ្រូ ដែលជាឪពុកម្តាយទី២ ដែលត្រូវរងបន្ទុកមើលថែកូនចៅរបស់លោកអ្នកជាច្រើនរយអ្នកក្នុងពេលតែមួយ ខណៈពេលដែលលោកអ្នកជាឪពុកម្តាយ គួរគប្បីតាមដានសកម្មភាពរបស់កូនៗខ្លួនឱ្យបានដិតដល់ ហើយពេលខ្លះ សាកល្បងបង្រៀនកូនលោកអ្នកនៅផ្ទះដោយខ្លួនឯង ទើបដឹងថាកូនរបស់លោកអ្នកគួរឱ្យចង់វាយប៉ុណ្ណា។

-ឈរលើគោលការណ៍សិស្ស៖ សំណូមពរលោកគ្រូអ្នកគ្រូមួយចំនួនតូច មេត្តាកុំយកការបង្រៀនធ្វើជារបររកស៊ី សូមមេត្តាស្រឡាញ់ និងផ្តល់ចំណេះដឹងដល់សិស្សស្មើៗគ្នា និងមិនគាំទ្រការប្រេីអំពេីហិង្សាដែលមិនអាចទទួលយកបានឡេីយ។

-ឈរលើគោលការណ៍ប្រជាពលរដ្ឋទូទៅ៖ សំណូមពរសិស្សានុសិស្ស មេត្តាយកចិត្តទុកដាក់រៀនសូត្រ រក្សាសីលធម៌ និងប្រពៃណីរបស់ខ្មែរ ហើយខ្ញុំមិនគាំទ្រដាច់ខាតនូវការប្រើប្រាស់អំពើហិង្សាធ្ងន់ធ្ងរដែលមិនអាចទទួលយកបាន និងសំណូមពរដល់សមាជិកសមាជិកាក្នុងបណ្តាញសង្គមទាំងអស់គ្នា មេត្តាកុំធ្វើការវិនិច្ឆ័យអ្វីមួយទាំងដែលខ្លួនមិនបានដឹងរឿងពិតច្បាស់លាស់នៅឡើយ ព្រោះពេលខ្លះការបញ្ចេញមតិរបស់លោកអ្នកអាចបង្កជារឿងតូចទៅជារឿងធំបាន។ សូមអរគុណ!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×