ក្នុងពិភពធម្មជាតិដ៏ធំធេងនេះ មានកើតឡើងនូវរឿងចម្លែកគ្រប់បែបយ៉ាង លើសពីនេះមានបាតុភូតធម្មជាតិបែបអរូបិយជាច្រើនដែលអ្នកវិទ្យាសាស្ត្រពុំអាចបកស្រាយបាន ហេតុនេះវាកាន់តែធ្វើឲ្យមនុស្សងឿងឆ្ងល់… ខ្លាច ។ រឿងពីរក្នុងអត្ថបទមួយនេះ បានបង្ហាញនូវរឿងចម្លែកដូចពោលខាងលើ ។
ករណីទីមួយគឺរថយន្តមួយគ្រឿងកំពុងបើកបរលើដងវិថីប្រទេសរុស្ស៊ី រថយន្តកំពុងឈប់នៅរង់ចាំភ្លើងបៃតង បន្ទាប់ពីភ្លើងបៃតងរថយន្តក៏បរចេញយឺតៗបត់ឆ្វេង ពេលនោះភ្លើងចរាចរណ៍អនុញ្ញាតសម្រាប់បត់ឆ្វេងតែប៉ុណ្ណោះ ហើយសងខាងគាត់ពុំមានរថយន្តបើកឆ្ពោះសំដៅមកដែរ ។ នៅពេលកំពុងបត់ហើយបើកយ៉ាងយឺតៗបំផុតនោះ ស្រាប់តែត្រូវជាន់ហ្វ្រាំងបន្ទាន់ ព្រោះមានរថយន្តមួយគ្រឿងលេចឡើងពីក្បាលរថយន្តរបស់គាត់ប៊ិះនឹងប៉ះទង្គិចគ្នាផង ។ គាត់ពិតជាតក់ស្លុត ហើយឈប់រថយន្តនៅមួយកន្លែង ។
រីឯករណីរឿងទីពីរ នោះកើតឡើងនៅខណៈពេលដែលអ្នកកាសែតជនជាតិណ័វេសកំពុងធ្វើការថតសម្ភាសន៍មួយនៅព្រលានយន្តហោះ ។ តាមរយៈឃ្លីបនោះរឿងដែលគេចាប់អារម្មណ៍ពុំមែនជាមនុស្សកំពុងឆ្លើយនឹងបទសម្ភាសន៍ទៅ តែគឺជាស្ត្រីពីរនាក់ ដែលកំពុងស្ថិតនៅពីក្រោយខ្នងគាត់ ។
ពេលបុរសនេះឆ្លើយបទសម្ភាសន៍ មាននារីម្នាក់កំពុងរុញឥវ៉ាន់របស់ខ្លួន ហើយងាកទៅនិយាយជាមួយស្ត្រីសក់ពណ៌ត្នោតប៉ុន្មានម៉ាត់ ។
ប៉ុន្តែពេលស្ត្រីរុញអីវ៉ាន់នោះចាកចេញទៅ ស្រាប់តែឃើញស្ត្រីសក់ពណ៌ត្នោតដែលឈរនិយាយអម្បាញ់ម៉ិញរលាយបាត់ស្រមោលតែម្តង ហេតុអ្វី…?
មកទល់ពេលនេះពុំទាន់មានបំណកស្រាយណាមួយដែលអាចទទួលយកបានឡើយ ៕ លីសា