Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល! ខណៈនារី​កូរ៉េ​​ល្បី​ម្នាក់នេះ​សារភាព​ត្រង់ៗ​ថា ធ្លាប់បាន​ណាត់ជួប​ជាមួយ​លោក Benigno Aquino III

spot_img

​គេ​ទំព័រ taiwannews បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១៨ ឧសភា ថា នាង Grace Lee ដែលជា​ជននិរទេស​មកពី​កូរ៉េខាងត្បូង និង​ជា​បុគ្គលិក​ព័ត៌មាន​ទូរទស្សន៍​ម្នាក់ នៅក្នុង​ប្រទេស​ហ្វីលីពីន បាន​សារភាពថា បាន​ណាត់ជួប​ជាមួយ​អតីត​ប្រធានាធិបតី​ប្រទេស​នេះ លោក Benigno Aquino III ។​

Grace Lee អាយុ ៣៦ ឆ្នាំ ដែលមាន​ឈ្មោះ​ជា​ជនជាតិ​កូរ៉េ​គឺ Lee Kyung-hee បាន​បង្ហើប​ឲ្យ​ដឹង​នៅក្នុង​កម្មវិធី​ជជែក​កម្សាន្ត​កូរ៉េ “Video Star” កាលពី​ថ្ងៃ​អង្គា​រថា នាង និង​អតីត​ប្រធានាធិបតី​ហ្វីលីពីន​វ័យ ៥៨ ឆ្នាំ រូបនេះ បាន​ជួបគ្នា​អស់​រយៈពេល​ប្រហែល ៤ ខែ ក្នុង​ឆ្នាំ​២០១២ ។ នេះ​បើ​យោងតាម Liberty Times ។​

​នាង​និយាយថា ទំនាក់ទំនង​នេះ​របស់​ពួកគេ ពុំទាន់​គ្រប់គ្រាន់ ដើម្បី​ឲ្យ​សាធារណជន​ដឹងលឺ​នោះទេ ។ ហើយ​នាង​បន្ថែមថា វា​គឺជា​បទពិសោធន៍​មិនធម្មតា​មួយ ក្នុង​ការទៅ​ណាត់ជួប​ជាមួយ​នរណាម្នាក់ ដែលមាន​ឋានៈ​ខ្ពង់ខ្ពស់​នៅក្នុង​សង្គម ។​

​យោងតាម Lee ឧទាហរណ៍ ការត្រួតពិនិត្យ​សន្តិសុខ​នៅ​កន្លែង​ភោជនីយដ្ឋាន​ផ្សេងៗ គឺ​ត្រូវតម្រូវ​អនុវត្ត មុនពេល​ការ​ណាត់ជួប​សម្រាប់​អាហារ​ពេល​ល្ងាច​របស់​ពួកគេ ដែល​ជូន​កាល ពាក់ព័ន្ធ​នឹង​វិធានការ ដាក់ «​អ្នកការពារ​» នៅតាម​អគារ​ជិតៗ​នោះ ដើម្បី​ធានា​សុវត្ថិភាព​មេដឹកនាំ​ប្រទេស ។​

​កាសែត Liberty Times បាន​រាយការណ៍​ថា ទំនាក់ទំនង​ខ្លី​របស់​អ្នក​ទាំងពីរ​បានបញ្ចប់​ភ្លាមៗ បន្ទាប់ពី​សារព័ត៌មាន​បាន​ផ្ទុះឡើង​អំពី​សម្ពន្ធភាព​ដ៏​ពិសេស​នេះ ប៉ុន្តែ នាង Lee បាន​កោតសរសើរ​លោក Benigno Aquino III ជា​មនុស្ស​ឆ្លាត និង​ចិត្តល្អ ដែល​នៅតែ​រក្សា​ទំនាក់ទំនង ៕ ចន្ទី​

spot_img
×