Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លែក​មែន! វេជ្ជបណ្ឌិត​បញ្ចេញ​ករណី​មហារីក គួរឲ្យ​ភ្ញាក់ផ្អើល អ្នកជំងឺ​ម្នាក់​កើត​មហារីក​សួត ដោយសារ​ធ្វើ​រឿង​នេះ ៦ ឆ្នាំ

spot_img

វេជ្ជបណ្ឌិតជនជាតិថៃម្នាក់ បានបញ្ចេញករណីមហារីកដ៏គួរឲ្យភ្ញាក់ផ្អើល បើទោះជាមិនអ្នកជំងឺពុំមានប្រវត្តិជក់បារី ប៉ុន្តែ រឿងនេះបានកើតឡើង ដោយសារតែអ្នកជំងឺតែងដុចធូប​២០សរសៃ​ រៀងរាល់ថ្ងៃព្រហស្បតិ៍ អស់រយៈពេល ៦ ឆ្នាំ។

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២២ លោកវេជ្ជបណ្ឌិត Manoon Leechawengwong អ្នកឯកទេសខាងផ្លូវដង្ហើម នៃមន្ទីរពេទ្យ Wichaiyut បានបង្ហាញករណីអ្នកជម្ងឺមហារីកសួតដ៏គួរឲ្យភ្ញាក់ផ្អើលម្នាក់ ដោយបញ្ជាក់ថា មហារីកសួត គឺជាមហារីកទូទៅ ប្រសិនបើរកឃើញក្នុងដំណាក់កាលដំបូង ពោលគឺដំណាក់កាលទី1-2 នោះអាចព្យាបាលបានដោយការវះកាត់បាន។

នោះគឺអ្នកជំងឺជាស្ត្រីម្នាក់ អាយុ ៦៥ ឆ្នាំ ដែលកាលពី ៧ ឆ្នាំមុន បានធ្វើការពិនិត្យរាងកាយដោយកាំរស្មីអ៊ិច និងបានរកឃើញដុំតូចមួយនៅក្នុងសួតខាងឆ្វេងខាងលើ។ ១ឆ្នាំក្រោយមក ដុំពកនេះបានរីកធំឡើង (សូមមើលរូបភាព) ប៉ុន្តែ អ្នកជំងឺមិនមានរោគសញ្ញាអ្វីទាំងអស់ មិនក្អក មិនក្តៅខ្លួន មិនហត់ មិនឈឺទ្រូង មិនស្រកទម្ងន់ ឬលើសឈាម​មិនជក់បារី ប៉ុន្តែ​ គាត់មានទម្លាប់អុជធូប ​២០ ​ដើម​នៅ​កន្លែងធ្វើការរៀងរាល់ថ្ងៃ​ព្រហស្បតិ៍​រយៈពេល ​៦ ​ឆ្នាំ។

ការស្កែនសួតដោយកុំព្យូទ័រ​បានរកឃើញដុំពកនៅ​សួតខាងឆ្វេង ដោយសង្ស័យដុំសាច់មហារីកសួត។ ប៉ុន្តែ មិនរីករាលដាលទៅសរីរាង្គផ្សេងទៀត ព្រោះមើលទៅក្នុងបំពង់ខ្យល់ មិនបានរកឃើញអ្វីខុសទេ។

តែទោះជាយ៉ាងណា នៅទីបំផុត អ្នកជំងឺចំណាស់នោះ ត្រូវបានវះកាត់សួត នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៥ ដោយសួតខាងលើខាងឆ្វេង ត្រូវបានដកចេញ។ ការធ្វើកោសល្យវិច័យត្រូវបានយកចេញពីកូនកណ្តុរនៅបង្គោលនៃសួត និងជុំវិញដុំសាច់។

សរុបមក ជំងឺនេះ គឺមិនមានជារោគសញ្ញា បង្កឡើងដោយការជក់បារីទេ ប៉ុន្តែ ផ្តើមចេញពីការដកដង្ហើមផ្សែងធូបជាប្រចាំថ្ងៃ។ មហារីកសួតដំណាក់កាលទី 2A គឺជាមហារីកដែលមានទំហំ 4-5 សង់ទីម៉ែត្រ ហើយមិនរីករាលដាលចូលទៅក្នុងកូនកណ្តុរទេ។ ក្រោយការវះកាត់ មានឱកាសរស់បាន ៦០ ភាគរយនៅអាយុ ៥ ឆ្នាំ តទៅមុខ។ តែយ៉ាងណា តាមរយៈតាមដានអ្នកជំងឺ ៧ ឆ្នាំ ក្រោយការវះកាត់ គឺគ្មានមហារីកសួតត្រឡប់មកវិញទៀតទេ។ នេះចាត់ទុកថាជាការជាសះស្បើយពីជំងឺនេះ (សូមមើលរូបភាព) ហើយអ្នកជំងឺក៏ឈប់ដុតធូប បន្ទាប់ពីវះកាត់សួត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×