Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! ពស់ថ្លាន់ វា.យប្រ.ហារ.មន្រ្តី នៅក្នុង​អគារ​នាយកដ្ឋាន​សត្វព្រៃ​ឈើ បណ្តាល​ឲ្យ…

spot_img

ពស់ថ្លាន់ ត្រូវបានដឹងថា ជាសត្វដ៏ស្លូត និងកម្រដែលឮករណីវាយប្រហារ ទៅលើមនុស្សនោះទេ។ ប៉ុន្តែ ករណីនេះ គឺជារឿងដ៏ចម្លែកមិននឹកស្មានដល់ ដែលពស់ថ្លាន់មួយក្បាល ស្រាប់តែបានវាយប្រហារទៅលើមន្រ្តីស្រីម្នាក់ ឲ្យរងរបួស នៅក្នុងអគារនាយកដ្ឋានព្រៃឈើ របស់ប្រទេសថៃ។

ខ្សែវីដេអូកាមេរ៉ាសន្តិសុខ ដែលចាប់ឧប្បត្តិហេតុនេះ បានបង្ហាញនៅពេលដែលមន្រ្តី ៣ នាក់ ដើរចូលទៅក្នុងជណ្តើរយន្ត នៅពេលនោះ ក៏ស្រាប់តែពស់ថ្លាន់១ក្បាល​ហក់ចេញពីក្រោមគ្រែដែក ខាំជើងមន្ត្រីម្នាក់ ភ័យលោតឡើងច្រងាងជើងតែម្តង។ ហើយស្រពពេលមួយគ្នានោះ ពស់ថ្លាន់ហាក់កាចខុសប្រក្រតីនេះ ក៏បានក៏ប៉ុនប៉ងវាយប្រហារស្រ្តី២នាក់ផ្សេងទៀតផងដែរ។

អគារនោះមានកម្ពស់ ៤ ជាន់ ដែលមានសួនច្បារនៅចំកណ្តាល។ នៅជិតសួនច្បារមានជណ្តើរខ្សែពួរដាក់ឆ្លងកាត់ ហើយក៏មានដាក់សញ្ញាព្រមានថា «កុំដើរកាត់សួនច្បារ​ប្រយ័ត្នពស់!»។ ក្រោយកើតមានហេតុការណ៍នេះកើតឡើង មន្ត្រីនៅ​ក្នុងអគារ​ពិតជាមានការភ័យខ្លាច ខណៈ​ពស់ថ្លាន់នៅ​មានសេរីភាពបែបនេះ។

លោកវេជ្ជបណ្ឌិត Pattarapon Maneeon មកពីនាយកដ្ឋានឧទ្យានជាតិសត្វព្រៃ និង​អភិរក្សរុក្ខជាតិ​បានថ្លែងថា ហេតុការណ៍នេះ​បានកើតឡើងនៅវេលា​ម៉ោង ៨ យប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងអំឡុងពេលហេតុការណ៍កើតឡើង មន្ត្រីស្រីៗទាំងនោះ បានចាកចេញទៅ​ផ្ទះ។ បច្ចុប្បន្ន​អ្នករងរបួស​បានទទួលការថែទាំសុខភាព។ ទន្ទឹមនឹងនេះ មនុស្សម្នាក់ផ្សេងទៀត​ក៏ត្រូវពស់ថ្លាន់វាយប្រហារនៅ​ថ្ងៃ​ទី​១៤ ក្បែរសួនច្បារផងដែរ។ ពួកគេជឿថា នេះគឺជាពស់ថ្លាន់ដូចគ្នា ដែលបាននិងកំពុងវាយប្រហារមន្ត្រីនៅក្នុងអគារនោះ។

ករណីនេះ ត្រូវបានគេនិយាយថា ពស់ថ្លាន់ចូលមកសម្ងំក្នុងអគារ គឺដោយសារទឹកជំនន់​កំពុងកើតឡើងនៅ​ប្រទេសថៃ​៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

===========

ទឹកចិត្តជាគ្រូ មិនខុសពីឪពុកម្ដាយទេ កាលណាបើឃើញសិស្សឬកូនធ្វើខុសគឺតែងតែទូន្មានប្រៀនប្រដៅសំដីធំតូចជៀសមិនផុតទេ ហើយបើនៅតែ មិនស្ដាប់នៅតែផ្កើននៅតែឌឺ ច្បាស់ណាស់គឺចៀសមិនផុតពីការប្រើដៃជើងបន្តិចបន្តួយហើយ បើប្រកាន់កូនដល់ថ្នាក់ហ្នឹង បង្រៀនកូនខ្លួនឯងនៅផ្ទះទៅ ខ្ញុំគាំទ្ររលោកនាយកមានចម្នាត់ការចំពោះសិស្សខូចនិយាយមិនស្ដាប់បែបនេះ

spot_img
×