រដ្ឋការរបស់ប្រធានាធិបតី Trump ហាក់ដូចជាពុំប្រើប្រាស់ប្រយោគមុននេះច្រើនហៅថា “ទ្វីបអាស៊ី-ប៉ាស៊ីហ្វិក” សម្រាប់ដែនគោក និងទឹកពីអូស្ត្រាលីដល់ឥណ្ឌា ហើយពួកគេតែងហៅថា “ឥណ្ឌា-ប៉ាស៊ីហ្វិក” ។ នេះជាបរិបទថ្មី បង្ហាញពីចរិតនយោបាយរបស់ក្រុវវ៉ាស៊ីនតោន។តាម AP ក្នុងដំណើរទស្សនៈកិច្ចដំបូងមកកាន់ទ្វីបអាស៊ី ក្រោយក្លាយជាប្រធានាធិបតីអាមេរិកនោះ ទាំងរូបលោកប្រធានាធិបតី និងមន្ត្រីសេតវិមានសុទ្ធសឹងចាប់ផ្តើមប្រើពាក្យថ្មីគឺ “ឥណ្ឌា-ប៉ាស៊ីហ្វិក”។
ប្រធានាធិបតី Trump និងនាយករដ្ឋមន្ត្រី Shinzo Abe
លោកត្រាំ បានប្រើពាក្យនេះ ក្នុងសុន្ទរកថា របស់ខ្លួននៅថ្ងៃទី ០១ ខែ១១ ខណៈពេលទីប្រឹក្សាសន្តិសុខជាតិ H.R. McMaster បានថ្លែងដូចគ្នាក្នុងជំនួបនឹងអ្នកសេតវិមាន នៅថ្ងៃទី ០២ ខែ១១។
ប្រសិនបើលោក Obama បានដាក់ចេញគោលនយោបាយ “បង្វិលអ័ក្ស” មកកាន់ទ្វីបអាស៊ី-ប៉ាស៊ីហ្វិកនោះ ក្នុងរជ្ជកាលលោកប្រធានាធិបតី ត្រាំ ក៏មានបំណងអះងាងថា នៅទីនេះ គឺជាតំបន់១ ស្ថិតនៅ “ផុតតារាងក្រោយ”របស់ចិន របស់បណ្តាខឿនសេដ្ឋកិច្ច រីកចម្រើននៅទ្វីបអាស៊ី។
ប្រមុខការទូតអាមេរិក Rex Tillerson ក្នុងសុន្ទរកថាមួយស្តីពីការចែករំលែកក្នុងកិច្ចសហប្រតិបត្តិការស្ថាបនា “អំណាចទន់ភ្លន់” តបតនិងឥទ្ធិពលគ្របដណ្តប់របស់ចិន បានប្រើប្រាស់ប្រយោគ “ឥណ្ឌា-ប៉ាស៊ីហ្វិក” ១៥ដងឯណោះ។ តាម AP ក្រសួងការបរទេសអាមេរិក ពុំទាន់មានការបរិយាយពីរបៀបហៅថ្មីនេះ ថាតើវាមានឥទ្ធិពលអ្វីដល់គោលនយោបាយរបស់អាមេរិក នៅក្នុងតំបន់នេះដែរឬទេ។
ប្រយោគ “ឥណ្ឌា-ប៉ាស៊ីហ្វិក” ពុំមែនអ្វីដែលថ្មីពេកទេ ព្រោះមុននោះក្នុងមជ្ឈដ្ឋានអ្នកការទូតឥណ្ឌូណេស៊ី អូស្ត្រាលី និងឥណ្ឌា ក៏ធ្លាប់បានប្រើប្រាស់វាដែរ។
ប៉ុន្តែវាជាលើកដំបូងដែលប្រទេសមហាអំណាចយោធានេះបានប្រើប្រាស់ជារឿយៗនូវប្រយោគខាងលើ-“ឥណ្ឌា-ប៉ាស៊ីហ្វិក”៕ ដោយ ៖ សូយន