Wednesday, November 29, 2023

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហង្ស សុរិយ៉ាន់ Miss Earth Cambodia 2022 ស្រ្តីកម្ពុជាទី៦ ចូលរួមការប្រកួតនៅប្រទេសហ្វីលីពីន

spot_img

ភ្នំពេញ ៖ ដំណឹងផ្លូវការបានចេញមកហើយ ដោយពេលនេះ ស្រីស្អាតលំដាប់រងទី១ Miss Grand Cambodia ហង្ស សុរិយ៉ាន់ ត្រូវដាក់ឱ្យចូលរួមប្រកួតកម្រិតអន្តរជាតិមួយក្រោមប្រធានបទ ” ឆ្នាំនេះ ME Loves Fauna” ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃការថែរក្សាជីវិតសត្វ។

ប្រធានបទនេះក៏ផ្តល់ការយល់ដឹងអំពីរបៀបដែលជីវិតសត្វ មិនថាសត្វព្រៃ ឬក្នុងស្រុក និងជាពិសេសប្រភេទសត្វជិតផុតពូជ គឺជាសមាជិកដ៏សំខាន់នៃបរិស្ថាន ដែលត្រូវតែផ្តល់ការថែទាំ និងយកចិត្តទុកដាក់ឱ្យបានត្រឹមត្រូវ។

ហង្ស សុរិយ៉ាន់ ជាបេក្ខនារីដែលមានប្រវត្តិតស៊ូក្នុងឆាកប្រយុទ្ឋលើវិស័យបវរកញ្ញាម្តងហើយម្តងទៀត ទាល់តែបានពាក់មកុដ, ទោះមកុដដែលនាងបានគ្រង ត្រឹមលំដាប់រងទី១ តែសុរិយ៉ាន់ បានសម្រេចក្តីសុបិនដែលជាបំណងយូរមកហើយ។ ក្នុងឆ្នាំ២០២២ ការប្រកួតរបស់សុរិយ៉ាន់ បានត្រឹមចូលដល់បេក្ខភាព១០រូបចុងក្រោយ នៃការប្រកួតបវរកញ្ញាចក្រវាឡកម្ពុជា២០២២។

ពេលនេះ សុរិយ៉ាន់ បានបង្ហាញនូវជំនឿចិត្តថា នាងនឹងព្យាយាមធ្វើឱ្យបានល្អបំផុតរាល់បទពិសោធន៍ដែលធ្លាប់ឆ្លងកាត់ដើម្បីជាតិកម្ពុជា ដោយនាងបានត្រៀមខ្លួនរួចរាល់ហើយក្នុងការចាកចេញទៅក្រៅប្រទេស ដូចជាការប្រកួតនៅហ្វីលីពីននេះជាដើម។

រាល់ថ្ងៃ សុរិយ៉ាន់ នាងបន្តស្វែងយល់ពី របៀបដាក់វិញ្ញាបែបបវរកញ្ញាភពផែនដី គេត្រូវការអ្វីខ្លះ។ វាដូចជាលំហាត់ដែលរៀនត្រៀមប្រឡង បើយើងដឹងមុននោះយើងប្រាកដជាមានជំនឿចិត្តខ្លួនឯង។ អ្វីដែលនាងចង់បានគឺមានតែការជូនពរពីមហាជន លើកទឹកចិត្តព្រោះកម្លាំងចិត្តនេះជាចំណុចសំខាន់ ហើយបើនាងធ្វើខុសដោយចេតនា អាចរិះគន់កែលម្អបាន ឆ្ពោះទៅរកគោលដៅឈ្នះៗ។ យ៉ាងណាក៍ដោយហ្វេនៗ មានតែជូនពរនាង ទុកជាមុនថា ប្រាកដជាប្រមូលស្មារតីផ្ចង់ការងារសំខាន់នេះបានល្អ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

spot_img
×