ភ្នំពេញ ៖ តារាសាច់សខ្ចី ដែលចូល ចិត្ត ភាព សសិចស៊ី នាង អៀ ម៉េងលិ បានចេញបញ្ជាក់ជំហរជាថ្មីម្តងទៀត ពាក់ព័ន្ធទំនាក់ទំនងជាមួយអតីតគូស្នេហ៍ បន្ទាប់ពីតារារូបនេះប្រកាស ពីការផ្តាច់ចំណងទាក់ទងគ្នាមួយរយ:ចុងក្រោយនេះ, ក្នុងនោះ ដោយមិនផ្លាស់ប្តូរជំហរ តារាស្រីល្បីសាច់.ស អៀ ម៉េងលិ នៅតែរក្សាការតាំងចិត្តដូចមុនដដែល ពោលគឺនាង និងអតីតគូស្នេហ៍នៅមិនអាចវិលមកផ្សះផ្សាគ្នាឡើងវិញបានទេ។
ការចេញមកបញ្ជាក់ពីសំណាក់តារាស្រីរូបនេះ ធ្វើឡើងបន្ទាប់ពីគេបានឃើញសំណេរ ដែលនាងបានសរសេរបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីនេះ ហាក់បង្ហាញសញ្ញាថា នាង និងគូស្នេហ៍ទំនងជាមានការផ្សះផ្សាគ្នាឡើងវិញខ្លះដែរ ប៉ុន្តែគ្រាន់តែវាមិនទាន់ត្រូវរ៉ូវគ្នាជាប់សព្វគ្រប់។
នាង អៀ ម៉េងលិ ដែលជាតារាឯកក្នុងរឿង 009 ហើយដោយសារសាច់ស និងដើមទ្រូងរបស់នាងមូលល្អ ក៏បានបង្កឲ្យនាងល្បីឈ្មោះបោះសំឡេងជាស្រីស្អាត គួរឲ្យចាប់អារម្មណ៍ពីសំណាក់មហាជន, នាងបានបង្ហាញអារម្មណ៍នៅលើបណ្តាញសង្គមថា «ខ្ញុំព្រមជួសជុលកែវ ដែល បែក មិន មែនព្រោះខ្ញុំគ្មានសមត្ថភាពទិញកែវថ្មីទេ ប៉ុន្តែខ្ញុំព្រមជួសជុលព្រោះកែវមួយ នេះជា កែវដែលខ្ញុំស្រលាញ់ខ្លាំងបំផុត »។
តាមរយ:សំណេរខាងលើនេះ នាំឱ្យមានការវែកញែកពីមហាជន ជាពិសេសប្រិយមិត្តគាំទ្រ ដោយខ្លះដាក់ការសង្ស័យថា អៀ ម៉េងលិ ពិតជាផ្សះផ្សាជាមួយគូស្នេហ៍វិញហើយ?!
ឆ្លើយតបបញ្ហានេះ តារាសម្ដែង អៀ ម៉េងលិ ហៅ អូនម៉ី ដែលចាប់ផ្ដើមល្បីឈ្មោះត្រង់មានដើមទ្រូងមូលល្អ បានបញ្ជាក់ដោយខ្លីថា ខ្ញុំផុសគ្រាន់តែឱ្យត្រូវសាច់រឿង fan fan ទេ ពួកខ្ញុំមិនអាចដូចដើមទេ អរគុណ។
គួររំឭកថា អៀ ម៉េងលិ បានភ្ជាប់ស្នេហ៍ជាមួយបុរសរូបសង្ហា ដែលជានិស្សិតបញ្ចប់ ការសិក្សាមកពីប្រទេសឥណ្ឌាប្រមាណជា៥ឆ្នាំ ដែលកន្លងមកពួកគេពិតជា ផ្អែមល្ហែមដោយ បានបណ្តើរគ្នាទៅកម្សាន្ត ទាំងក្នុងនិងក្រៅប្រទេសជាញឹកញាប់។ តែគួរឱ្យស្តាយ អៀ ម៉េងលិ បានប្រកាសផ្តាច់ទំនាក់ ទំនងជាសាធារណៈតាមបណ្តាញសង្គមកាលពីអំឡុង ខែកក្កដា កន្លងទៅ ដែលធ្វើឱ្យបុរសៗមិនតិចទេ ជួ្រលជ្រើមចង់ក្លាយជាអ្នកថែរបួសបេះដូងស្រីស្អាតរូបនេះគ្រប់គ្នា៕ រក្សាសិទ្ធិដោយ ៖ សំណាងSV








