ភ្នំពេញ ៖ គេចាំបានថា អតីតបវរកញ្ញា លំដាប់រងទី១ ចក្រវាឡកម្ពុជា២០២០ ឈុន រក្សាជានារីស្អាតម្នាក់ដែលប្រកៀកយកមកុដ ពីបវរកញ្ញា រ៉េត សារីតា, ឈុន រក្សា នាងជាអតីតបេក្ខភាពឆ្នើមម្នាក់ដែលប្រជែងគេឯងហើយ ទទួលបានចំណាប់អារម្មណ៍ខ្ពស់ពីទស្សនិកជន។
ក្រៅពីជាអ្នកគ្រូពេទ្យរូបស្រស់ រក្សាក៏ដណ្តើមបានតំណែងកញ្ញាឯកទេសចរណ៍១០រូបចុងក្រោយលំដាប់អន្តរជាតិផងដែរ, សម័យនាងប្រកួតអន្តរជាតិនោះ គឺប៉ះរដូវកាលកូវីដ-១៩ផ្ទុះ ម្ល៉ោះហើយអ្វីៗធ្វើឡើងតាមអនឡាញ។
មកទល់ពេលនេះ ឈុន រក្សា បវរកញ្ញា កែវភ្នែកមុតស្រួច ស្នាមញញឹម គួរឱ្យទាក់ទាញ បានប្រគល់បេះដូងឱ្យស្វាមីបណ្តូលចិត្តគ្រប់គ្រងបាត់ទៅហើយ។ បាត់មួយរយៈធំ រក្សាស្រាប់តែមានកូន ឯស្វាមីរូបរាង និងអត្តសញ្ញាណបែបណា នោះ រក្សាមិនត្រូវបានបង្ហាញឱ្យអ្នកគាំទ្របានដឹងឡើយ។
យើងងាកមកចាប់អារម្មណ៍អ្នកនាង ឈុន រក្សា វិញម្ដង ថ្វីដ្បិតតែអ្នកនាងមានកូនមួយក៏ពិតមែន តែសម្រស់របស់គាត់នៅតែស្រស់ស្អាតដដែល ប្រសិនបើ ២០២៣ នេះ Miss Universe បើកឱកាសឲ្យស្រ្តីមានស្វាមីហើយ និងធ្លាប់ពពោះចូលរួមប្រកួតបាននោះ ភាគរយរបស់នាងមានច្រើនណាស់។
ឈុន រក្សា ក្រោយជាប់តំណែងលេខ២ ហក់ចាប់បានទីផ្សារមួយប្រាវដោយមមាញឹក ថតម៉ូដផ្សេងៗ។ ក្រោយមកដកថយរហូតទទួលដំណឹងមានកូនធ្វើឱ្យភ្ញាក់ផ្អើល, ទំនងនឹកការងារចាស់ រក្សាក៏មានបំណងចង់មកប្រឡូកការងារលើវិស័យបវរកញ្ញានេះជាថ្មីទៀត ដោយចង់ចែករំលែកបទពិសោធន៍ដល់អ្នកជំនាន់ក្រោយ។
គួរបញ្ជាក់ថា ការប្រកួតបវរកញ្ញាចក្រវាលលើទី71 ឆ្នាំ2022 នឹងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ2023 វិញ្ញាសាមាន ទេសចរណ៍ វប្បធម៌ និងអាហារ, ចំណែកបេក្ខភាព មានចំនួន 88នាក់ ត្រូវបានរំពឹងថានឹងចូលរួមប្រកួតប្រជែង៕ រក្សាសិទ្ធិដោយ ៖ ឧត្តម SM












