Monday, October 3, 2022

តារាសម្ដែងកាត់សក់ ខាត់ ចំរើន ធ្លាក់ខ្លួនឈឺធ្ងន់ រហូតដល់ ខាត់ សុឃីម ប្រកាសរកជំនួយឈាម

spot_img

ភ្នំពេញ ៖ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានថ្លែងសារពីទឹកដីអាមេរិកទីដែលនាងកំពុងស្នាក់នៅលំហែកម្សាន្ត ដោយស្នើសុំជំនួយឈាមពីសប្បុរសជននានា ដើម្បីជួយដល់ប្អូនប្រុសរបស់នាង លោក ខាត់ ចំរើន ដែលកំពុងសង្គ្រោះនៅក្នុងមន្ទីរពេទ្យ។

អ្នកនាង ខាត់ សុឃីម បានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុកថា ប្អូនខ្ញុំ ខាត់ ចំរើន ត្រូវការឈាម ៧ប្លោក
មានបងប្អូនណាចិត្តបុណ្យសូមជួយផ្ដល់ឈាមជូនប្អូន ខាត់ ចំរើន ផងបានទេ , សូមបងប្អូនមេត្តាជួយប្អូនខ្ញុំផង ដោយក្ដីគោរព។

ក្រោយការបង្ហោះសារខាងលើពីអ្នកនាង ខាត់ សុឃីម នាពេលនេះ បានធ្វើឱ្យមិត្តភក្តិទាំងក្នុង និងក្រៅសិល្ប: បង្ហាញពីក្តីអាណិតអាសូរ ខណ:ពេលមានអ្នកខ្លះក៏បានស្ម័គ្រចិត្តផ្តល់ឈាមផងដែរ។

គួរបញ្ជាក់ថា លោក ខាត់ ចំរើន តារាកំប្លែង និងជាអ្នកច្រៀងតាមពិធីមង្គលការ និងពិធីកាត់សក់ បានទម្លាយឱ្យដឹងថា រូបលោកកំពុងតែមានជំងឺ « រលាកថ្លើម » ដែលទាមទារឱ្យលោកត្រូវការព្យាបាលជាចាំបាច់ ។

ជាបន្តបន្ទាប់តារារូបនេះ តែងតែបង្ហោះសារតាមគណនីហ្វេសប៊ុករបស់លោក ស្តែងពីអារម្មណ៍ពិបាកចិត្ត និងគិតដល់គ្រួសារចាប់តាំងពីពេលដែល លោកពិនិត្យឃើញមានជំងឺមួយនេះ ។

លោក ខាត់ ចំរើន ដែលជាប្អូនប្រុសបង្កើតរបស់តារាស្រីពហុជំនាញ ខាត់ សុឃីម បានបង្ហោះសារបង្ហាញការអាណិតអាសូរ ដល់កូនៗថាខ្លួនលោក កំពុងមានជំងឺរុំព័ទ្ធខ្លួន ខណៈកូនៗនៅក្មេងៗមិនទាន់ធំដឹងក្តី ។

ដោយឡែកអ្នកនាង ខាត់ សុឃីម បានអះអាងប្រាប់ថា ក្នុងអំឡុងពេលនាងកំពុងមានវត្តមាននៅអាមេរិក នាពេលនេះអ្នកនាងក៏នៅមិនទាន់ដឹងច្បាស់ ពីស្ថានភាពជំងឺរបស់លោក ខាត់ ចំរើន នាពេលនេះនៅនៅឡើដែរ។ អ្នកនាងបញ្ជាក់ថា កាលពីពេលនាងនៅស្រុកខ្មែរ នាងក៏មិនបានដឹងប្អូនប្រុស ( ខាត់ ចំរើន ) លឺថាមានជំងឺនេះឡើយ ប៉ុន្តែចុងក្រោយពេលទៅពិនិត្យក៏ឃើញថា លោកមានជំងឺរលាកថ្លើម បន្ទាប់ពីលោកហាក់មានអាការៈមិនស្រួលខ្លួនប៉ុន្មានថ្ងៃមកនេះ ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV