Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​អង់គ្លេស​មាន​ផ្ទៃពោះ​កូន​ទី ២១ (​មាន​វីដេអូ​)

spot_img

​គ្រួសារ​មានកូន​ច្រើន​បំផុត​ប្រទេស​អង់គ្លេស របស់លោក និង​លោកស្រី Rodford ត្រៀម​ស្វាគមន៍​បន្ថែម​សមាជិក​ថ្មី ។​

​អ្នកស្រី Sue Radford អាយុ ៤៣​ឆ្នាំ និង​លោក Noel Rodford អាយុ ៤៧​ឆ្នាំ នៅ​សង្កាត់ Lancashire ទើបនឹង​បង្ហាញ​រូបភាព​អេកូ និង​វីដេអូ​មួយ​ប្រាប់ថា ពួកគេ​កំពុង​រង់ចាំ​ស្វាគមន៍​កូន​ទី ២១ ។ ក្នុង​វីដេអូ​អ្នកស្រី Sue រីករាយ​បង្អួត​ផ្ទៃពោះ និង​ឲ្យ​ដឹងថា​ខ្លួន​កំពុង​មានគភ៌​កូនស្រី ។​

​ប្តី​ប្រពន្ធ​ទាំង​២ និង​កូនៗ​បាន​ជាវ​ក្រដាស​ផ្កាឈូក ដើម្បី​អបអរ​ដំណឹង​ដ៏​រីករាយ​នេះ ។ កូន​ទី ២១ នឹងមាន​ត​មួយ​អាយុ​ជាមួយ​កូន​ដំបូង​ដល់​ទៅ ៣០​ឆ្នាំ ។ មុន​នោះ Sue និង Noel ធ្លាប់​ប្រកាសថា កូនស្រី​ទី ២០ ដែល​កើត​កាលពី​ខែកញ្ញា ឆ្នាំ​មុននឹង​កូនចុង​ក្រោយ​របស់​ពួកគេ ។​

​គ្រួសារ Radford ក្នុង​កម្មវិធី ITV កាលពី​ខែមករា ។​

​អ្នកស្រី Sue កើតកូន​ដំបូង​ពេល​ទើប​មាន​អាយុ ១៤​ឆ្នាំ ។ ពួកគេ​នៅមាន​កូនប្រុស​ម្នាក់​បាន​ស្លាប់​ក្នុង​ពោះ​កាលពី​ឆ្នាំ ២០១៤ ។ អ្នក​ទាំងពីរ​ក៏បាន​មាន​ចៅ ៣​នាក់ ។ “​ពួកយើង​គិត​បង្កើតកូន ៣​នាក់ តែដោយសារ​ចូលចិត្ត​មាន​ក្មេងៗ​នៅក្បែរ ហេតុនេះ​ក៏​បង្កើត​បន្ថែមទៀត ។ ពួកយើង​ត្រូវ​ញៀន​រឿង​មានកូន​” , លោក Noel ឲ្យ​ដឹង ។​

​ក្នុង​កម្មវិធី “20 Kids and Counting” គ្រួសារ Rodford ឲ្យ​ដឹងថា ពួកគេ​នឹងមិន​សំណូមពរ​ខ្ទង់​ឧបត្ថម្ភ​ណាមួយ​ពី​រដ្ឋាភិបាល ក្រៅពី​គោលនយោបាយ​ធម្មតា​សម្រាប់​កុមារ​។​

​ប៉ុន្តែ​ចំណាយ​ប្រចាំថ្ងៃ​ក៏​ជា​បញ្ហា​ធំ​មួយ​ចំពោះ Sue និង Noel ។ ប៉ាន់ស្មាន​ប្តី​ប្រពន្ធ​នេះ ចំណាយ​ប្រមាណ ៣០.០០០​ផោន (៤០.០០០​ដុល្លារ​អាមេរិក​) ក្នុង​១​ឆ្នាំ​សម្រាប់​កូនៗ ក្នុងនោះ ១០០ ផោន សម្រាប់​ខួបកំណើត​កូន​ម្នាក់ៗ និង ១០០-២៥០​ផោន សម្រាប់​គ្រិ​ស្គ​ម៉ាស់ ។ ក្រៅពីនេះ​ពួកគេ​ក៏​ធ្វើ​ទេសចរណ៍​ទៅ​ក្រៅប្រទេស​ក្នុង​១​ឆ្នាំ​ម្តង ៕ ចន្ទ្រា​

​វីដេអូ ៖ គ្រួសារ Radford អបអរ​ដំណឹង​រីករាយ​

spot_img
×