តាកែវ៖ ថ្លែងនៅក្នុងបាឋកថាស្តីពី សន្តិភាពគឺជាមូលដ្ឋានគ្រឹះ នៃសិទ្ធិមនុស្ស និងការអភិវឌ្ឍនៅសាលមហោស្រពខេត្តតាកែវ នាព្រឹ ថ្ងៃទី ០៧ វិច្ឆិការ ២០១៧នេះ លោក កែវ រ៉េមី រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានមានប្រសាសន៍ថា យុវជនជាវ័យមួយដែលមានភាពក្លៀក្លាក្នុងការស្មោះស្ម័គ្រស្នេហាជាតិ ដូច្នេះសន្តិភាពវាមានតម្លៃខ្លាំងណាស់ ទើបតម្រូវអោយយើងទាំងអស់គ្នាជាពលរដ្ឋពិសេសយុវជនត្រូវចូលរួមទាំងអស់គ្នាជាមួយនិងរាជរដ្ឋភិបាល ដើម្បីអភិវឌ្ឍប្រទេសជាតិរបស់យើង អោយមានសុខសន្តិភាពនិងភាពស្រស់បំព្រង ។
នៅក្នុងនោះដែរឯកឧត្តម ក៏បានលើកឡើងនៅរយៈកាលដែលប្រទេសកម្ពុជារបស់យើងមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់ទីកន្លែងមកទល់ពេលបច្ចុប្បន្ននេះសន្តិភាពគឺបានកើតមានឡើងលើប្រទេសកម្ពុជារបស់យើងបានរយៈពេលជាង១៩ឆ្នាំមកហើយ ដែលប្រទេសកម្ពុជាមិនឋិតក្រោមការត្រួតត្រាពីបរទេសណាទៀតឡើយ ទទឹមនិងប្រទេសជាតិរបស់យើងមានសុខសុន្តិភាព រាជរដ្ឋាភិបាលរបស់យើង ក៏បានចូលរួមយ៉ាងសកម្មលើការកាត់បន្ថយនៅភាពក្រីក្ររបស់ប្រជាពលរដ្ឋបានយ៉ាងច្រើន ដូច្នេះប្រទេសកម្ពុជារបស់យើងមិនត្រូវការភ្លើងសង្គ្រាមទៀតនោះទេ ។
ភាពស្រស់បំព្រងបាននិងកំពុងតែកើតមានឡើងនៅលើទឹកដីប្រទេសកម្ពុជា អញ្ចឹងយុវជនទាំងអស់ត្រូវតែបន្តគាំទ្រ និងរក្សាភាពស្រស់បំព្រងនេះអោយឋិតឋេរនិងបន្តទៅមុខទៀតនៅបានគង់វង្យយូរអង្វែង នៃប្រទេសរបស់យើងមានសនិ្តភាព និងការអភិវឌ្ឍន៍៕ តាកែវ