Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គំរូ​ល្អ! ក្រោយ​ក្លាយ​ម្ចាស់​មកុដ ពេជ្រ វត្តី​សា​រ៉ា​វឌ្ឍី មិន​បង្អង់​យូរ ចេញ​ធ្វើ​សកម្មភាព​មនុស្សធម៌​ទាំង​នេះ ទទួល​ការ​កោតសរសើរ​ស្ញប់ស្ញែង ពី​មហាជន

spot_img

កាលពីរាត្រីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ ក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រ កម្មវិធី “Miss Grand Cambodia 2022” បានរកឃើញម្ចាស់មកុដតម្លៃ២៥ម៉ឺនដុល្លារ ក្នុងចំណោម Top 5 ចុងក្រោយ គឺកញ្ញា ពេជ្រ វត្តី សារ៉ាវឌ្ឍី ដែលជាស្រីស្អាតតំណាងមកពីខេត្តព្រះសីហនុ។

តែអ្វីដែលគួរឲ្យសរសើរ និងជាគំរូដ៏ល្អនោះ គឺបន្ទាប់ពីបានក្លាយម្ចាស់ក្កុដ ជាបវរកញ្ញាឯករបស់ប្រទេសកម្ពុជា ប្រចាំឆ្នាំ២០២២ រួចមក កញ្ញា ពេជ្រ វត្តី សារ៉ាវឌ្ឍី មិននៅសម្ងំស្ងៀមនោះទេ ដោយថ្មីៗនេះ បានចូលរួមបរិច្ចាគឈាមជួយដល់សង្គម ជាមួយកញ្ញា នី មុន្នីនាថ ដែលបានបង្កើតកម្មវិធី «ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម ផ្តល់ក្តីស្រលាញ់ ផ្តល់ជីវិតថ្មី ជួយអាយុជីវិតមនុស្ស ដោយមិនប៉ះពាល់សុខភាព» ថែមទៀតផង។

ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយថា នាងពិតជារីករាយណាស់ដែលចូលរួមជាចំណែកមួយ ជួយដល់សង្គមជាតិ សម្រាប់ការបរិច្ចាគឈាម។ ហើយនាង ក៏បានលើកទឹកចិត្តបងប្អូន ឱ្យចូលរួមផ្តល់ក្តីស្រលាញ់ និងក្តីមេត្តាចំពោះគ្នាទៅវិញទៅមក តាមរយៈការផ្តល់ឈាមជួយជីវិតមនុស្សទាំងអស់គ្នា។

ដោយឡែក ថ្មីៗនេះទៀត ស្រីស្អាតរូបនេះ ក៏បានចេញទៅធ្វើសកម្មភាពមនុស្សធម៌ ដោយបាននាំថវិកាផ្ទាល់ខ្លួន និងក៏ដូចមូលនិធិ ដែលបានកៀរគរពីសប្បុរសនានា ដើម្បីយកទៅជួសជុលសាលារៀនដែលកំពុងទ្រុឌទ្រោម និងចែកអំណោចទៅដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាព្រៃគគីរ ស្ថិតនៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

Miss Grand Cambodia 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានលើកទឹកចិត្ត និងផ្តល់ដំបូន្មានល្អៗ ដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ កុំបោះបង់ការសិក្សា ព្រោះថា មានតែចំណេះវិជ្ជាទេ ដែលជាស្ពាននាំយើងទៅរកអនាគតល្អរុងរឿងបាន។ ហើយជាមួយគ្នានោះផងដែរ ស្រីស្អាតរូបនេះ ក៏បានសន្យា ប្តេជ្ញានឹងយកក្តីស្រលាញ់ និងការផ្តល់កម្លាំងចិត្តរបស់បងប្អូនទាំងអស់គ្នា ដើម្បីដណ្តើមជ័យលាភី នៅក្នុងការប្រកួតការ Miss Grand International 2022 ដែលឥណ្ឌូណេស៊ី នឹងក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រកួតប្រជែងសម្រស់មួយនេះ​ឡើង នៅប៉ុន្មានខែខាងមុខនេះ ដើម្បីនាំយកថវិកាចូលរួមធ្វើសកម្មភាពមនស្សធម៌ ជួយដល់សង្គមជាតិជាបន្តទៀត។

ក្រោយពីបានឃើញសកម្មភាពមនុស្សធម៌ទាំងនេះ អ្នកគាំទ្រនាំគ្នាសរសើរដល់រូបនាង និងលើកឡើងថា អ្វីដែលបវរកញ្ញារូបនេះបានធ្វើ គឺជាគំរូល្អមួយសម្រាប់បវរកញ្ញាផ្សេងទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×