Friday, September 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​កំពង់ចាម​៖ បើ​គ្លីនិក​ឯកជន​ណា​បើក​បង្រៀន​ផ្នែក​ពេទ្យ​ត្រូវតែ​បញ្ឈប់​ជាបន្ទាន់ ព្រោះ​ជា​អំពើ​ល្មើស​នឹង​ច្បាប់​

​កំពង់ចាម​ ៖ អភិបាលខេត្ត​កំពង់ចាម លោក គួច ចំរើន​បាន​លើកឡើង​ថា បញ្ហា​ឱ​ថស​ក្លែងកា្លយ ត្រូវ​បង្កើន​ការទប់ស្កាត់ ឱ្យមាន​ប្រសិទ្ធភាព ពិសេស​គឺ​ក្រុម​ពេទ្យ ដែល​បាន​ដើរ​ចាក់​ថ្នាំ​គ្មាន​ច្បាប់ ដោយ​មាន​រហូត​ដល់​ជាង​៥០០​នាក់ ត្រូវតែមាន​វិធានការ​ទប់ស្កាត់ ហើយ​បើ​គ្លីនិក​ឯកជន​ណា បើក​បង្រៀន​ផ្នែក​ពេទ្យ ត្រូវតែ​បញ្ឈប់​ជាបន្ទាន់ ដោយ​នេះ​ជា​អំពើ​ល្មើសច្បាប់​។​

លោក គួច ចំរើន បាន​លើកឡើង​បែប​នេះ កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៨ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី សុខាភិបាល​ខេត្ត​ខេត្ត​កំពង់ចាម នៅ​សាលប្រជុំ​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម ដោយ​មាន​ការចូលរួម​ពី​អស់លោក​ជា​ប្រធាន​អនុ ប្រធាន​មន្ទីរ​សុខាភិបាល ជា​ប្រធាន​អនុប្រធាន​ការិយាល័យ ប្រធាន​អនុប្រធាន​មន្ទីរពេទ្យបង្អែក ស្រុក​ប្រតិបត្តិ និង​ប្រធាន​មណ្ឌល​សុខភាព​នៅ​ទូទាំង​ខេត្ត​។​

លោក​អភិបាល បាន​បន្តថា ចំពោះ​សុវត្ថិភាព​ចំណីអាហារ លោក​សុំឱ្យ​ម្ចាស់​អាហាដ្ឋាន ដែល​គ្មាន​ច្បាប់​ត្រូវ​មក​ធ្វើ​ច្បាប់ និង​បន្ត​រក​វិធានការ​អប់រំ​ឱ្យ​គាត់ មក​សុំ​ច្បាប់​ឲ្យបាន​ត្រឹមត្រូវ ដើម្បី​ដឹង​សាវតារ និង​ពួក​គាត់​ចូលរួម​ធ្វើ​អនាម័យ បរិស្ថាន​ដោយ​ម្ចាស់ការ ដើម្បី​សុខភាព​សាធារណៈ​។​

លោក គួច ចំរើន ក៏​បាន​ជំរុញ ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ យក​ចិត្ត​របស់​អ្នកជំងឺ មក​ដាក់​ក្នុង​ខ្លូន និង អ្នកជំងឺ​ត្រូវ​យកចិត្ត​គ្រូពេទ្យ​មក​ដាក់ខ្លួន​។​

លោក គួច ចំរើន ក៏បាន​លើកឡើង​នូវ​សំណូមពរ របស់ អ្នកជំងឺ បុគ្គិល បស​ស និង​បុគ្គលិក​សុខាភិបាល ក្រោយ​ពី​លើកឡើង​ពី​សំណូមពរ​របស់ អ្នកជំងឺ បុគ្គលិក​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) និង​បុគ្គលិក​សុខាភិបាល​។ លោក​អភិបាល ក៏​បាន​ដោះស្រាយ​នូវ​បញ្ហារ​ជាច្រើន​នៃ​ការលើក​ឡើង​ទាំងនោះ​។​

លោក ក៏​បាន​ស្នើឲ្យ ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ យក​ចិត្ត​របស់ អ្នកជំងឺ​មក​ដាក់​ក្នុង​ខ្លូន និង អ្នកជំងឺ​ត្រូវ​យកចិត្ត គ្រូពេទ្យ​មក​ដាក់ខ្លួន ព្រោះ​រាល់​ពេល​អ្នកជំងឺ មកជួប​គ្រូពេទ្យ ពិតជា​ចង់បាន ចម្លើយ​នៃ​ការពិគ្រោះ​យោបល់​រវាង​អ្នកជំងឺ និង​គ្រូពេទ្យ ។ ប្រសិនបើ​អ្នកជំងឺ​ទទួលបាន ការពិគ្រោះ​យោបល់​រួចហើយ សូម​ឲ្យ​អ្នកជំងឺ​ផ្តល់​ទំនុកចិត្ត ចំពោះ​ក្រុម​គ្រូពេទ្យ​យើង​វិញ​។​

លោក បន្តទៀតថា បច្ចុប្បន្ន​អាជ្ញាធរ​កំពុង​ខិតខំ​ជំរុញ ដោយ​ត្រូវ​រួមសហការ​ជាមួយ មូលនិធិ​សមធម៌​គាំពារ​សង្គម ហើយ​អាច​ជា​សមាជិក ប​.​ស​.​ស ត្រូវ​ផ្តល់​ដល់​សមាជិក​ភូមិ មេភូមិ និង​មន្ត្រី​ជាប់​កិច្ចសន្យា​ទាំងអស់ ក្នុង​ខេត្ដ ដែល​គ្រប់គ្រង​ដោយ​គណៈ​បញ្ជារ​ការឯកភាព ចែក​ជូន​សម្រាប់​ប្រើប្រាស់​សេវា ប​.​ស​.​ស កាន់​ល្អប្រសើរ​ឡើង​បន្ថែមទៀត​។​

លោក គួច ចំរើន ក៏បាន​សំណូមពរ​ដល់​មន្ត្រី​សុខាភិបាល​យើង​ទាំងអស់ ត្រូវ​បង្កើន​ការយក​ចិត​ទុកដាក់ បម្រើសេវា​សាធារណៈ ឱ្យបាន​កាន់តែ​ល្អ​ថែម​ទៀត និង​ចូលរួម​គោរ​ច្បាប់​ចរាចរ និង​បញ្ហា​គ្រឿងញៀន ដោយ​វា​ជា​សត្រូវ​ធំ​បំផុត​របស់​យើង​។ បញ្ហា​គ្រឿង ញៀន​ត្រូវ​បម្រើសេវា ជូន​អ្នក​ចង់​ផ្តាច់​គ្រឿងញៀន គឺ​ត្រូវ​ផ្ល់ល់​ថ្នាំ​ដោយ​មិនយ​កម្រៃ​ឡើយ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

  

spot_img
×