Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល! ពីក្រោយ​ឃ្លី​បរី​ក​រា​ល​លើ Twitter ថា «ទ័ព» ក្រពើ កំពុង​វា.យលុ.ក​ឆ្នេរសមុទ្រ ធ្វើឲ្យ​មនុស្ស​ភ័យខ្លា​ច អ្នកជំនាញ​បង្ហាញថា…

spot_img

កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ គេហទំព័រ NDTV បានរាយការណ៍ថា ពិភពអនឡាញបានក្លាយជាប្រធានបទដ៏ក្តៅគគុក បន្ទាប់ពីវីដេអូឃ្លីបនៅលើ Twitter បានអះអាងថា «ទ័ព» សត្វក្រពើរាប់រយក្បាល បានកំពុងបង្ហាញវត្តមាន លុកលុយនៅតំបន់ឆ្នេរសមុទ្រ​ក្នុងប្រទេសប្រេស៊ីល​ដែលធ្វើ​ឲ្យប្រជាពលរដ្ឋ​ក្នុងតំបន់ភ័យស្លន់ស្លោយ៉ាងខ្លាំង។

ឃ្លីបនេះបង្ហាញថា សត្វគួរឲ្យខ្លាចទាំងនេះ កំពុងតម្រង់ជួរតាមឆ្នេរសមុទ្រ ដើម្បីសំដិលនឹងពន្លឺព្រះអាទិត្យ និងខ្លះហែលទឹកក្នុងទឹក។ បន្ទាប់ពីវីដេអូឃ្លីបនេះ ត្រូវបានបង្ហោះកាលពីថ្ងៃទី១៥ ខែកញ្ញា មក វាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់មានអ្នកចូលមើលជាង ៩,៩ លានដង និងត្រូវបាន Retweet ច្រើនជាង ២៤០,០០០ ដង។ អ្នកខ្លះ​​បានបង្ហាញអារម្មណ៍តក់ស្លុតពេលឃើញហ្វូងសត្វទាំងនេះ។ រីឯអ្នកខ្លះទៀត​បានបន្ទោសការឡើងកំដៅ​ផែនដី​ដែលជាហេតុមូលនាំឲ្យហ្វូងក្រពើទាំងនោះ មកឈ្លានពាននៅ​ឆ្នេរសមុទ្របែបនេះ។

ទោះជាយ៉ាងណាក៏ដោយ ឃ្លីបនេះត្រូវបានបង្ហោះដំបូងដោយក្រុមហ៊ុនកីឡា និងឧបករណ៍ខាងក្រៅ Pantanal Pesca កាលពីថ្ងៃទី២៥ ខែសីហា ដោយបាននិយាយថា ពួកគេមិនដែលឃើញសត្វបែបនេះប្រមូលផ្តុំគ្នាទេ។ ប៉ុន្តែ​ មិនបានលើកឡើងពីការទន្ទ្រានយកឆ្នេរ​តាមវិធីណា​មួយនោះទេ។

ចំណែកគេហទំព័រ sciencetimes ក៏បានរាយការណ៍ថា អ្វីដែលអ្នកឃើញនៅក្នុងឃ្លីបនោះ វាពិតជាមិនមែនជាការឈ្លានពាននោះទេ ហើយអ្នកភូមិក៏មិនភ័យស្លន់ស្លោអ្វីដែរ។ ប៉ុន្តែ “ឆ្នេរ” ដែលគេ​ឃើញនៅ​ទីនេះ គឺពិតជា​ផ្នែកមួយរបស់ Pantanal – ដែលជាតំបន់ដីសើមត្រូពិចដ៏ធំបំផុតក្នុងពិភពលោក។ ហើយសត្វដែលឃើញនៅទីនេះ ពួកវាមិនមែនជាក្រពើនោះទេ ប៉ុន្តែជាសត្វ Yacare Caiman ដែលមានរូបរាងដូចគ្នានឹងសត្វក្រពើដែរ។

នេះ​បើ​តាមមូលនិធិសត្វព្រៃ​ពិភពលោក (WWF) បានឲ្យដឹងថា Pantanal គឺជាតំបន់សើមត្រូពិចដ៏ធំមួយ ល្អបំផុតនៅលើពិភពលោកដែលគ្របដណ្តប់ បូលីវី ប្រេស៊ីល និងប៉ារ៉ាហ្គាយ ។ វាជាតំបន់ដែលមានសត្វល្មូនទាំងនេះច្រើនជាងគេនៅក្នុងហ្គោល (Gauls)។ តាមការប៉ាន់ស្មានថា ​មានប្រហែល ១០ លាន សត្វកៃម៉ាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×