Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភរិយាតារាកំប្លែងលោក ជីវ៉ាន់ស៊ុយ ធ្លាក់ខ្លួនតែលតោលខ្វះខាត ក្រោយត្រូវកូនបោះបង់

spot_img

ភ្នំពេញ ៖ ភរិយារបស់អតីតតារាចម្រៀង និងកំប្លែងនាយ ជីវ៉ាន់ស៊ុយ កំពុងរស់នៅយ៉ាងកម្សត់តែលតោលគ្មានគោលដៅច្បាស់លាស់ បន្ទាប់ពីអ្នកស្រីត្រូវកូនបោះបង់ចោលលេងនឹកនា។
ក្នុងវ័យ៦១ឆ្នាំអ្នកស្រី ផុន សាវ៉ន កំពុងសម្ងំរស់នៅក្នុងខ្ទមចំការដ៏កម្សត់មួយជាមួយកូនស្រីធម៌មួយរូប ជាមួយនឹងការខ្វះខាតយ៉ាងខ្លាំង។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយអ្នកស្រី ផុន សាវ៉ន បានរៀបរាប់ទាំងទឹកភ្នែកថា បច្ចុប្បន្នអ្នកស្រីមានកូនប្រុសស្រី៥នាក់ ខណៈពេលកូន២នាក់ទៅធ្វើការសំណង់នៅថៃ និង៣នាក់ទៀតកំពុងរស់នៅស្រុកខ្មែរ ដោយនៅក្នុងនោះក៏មានអតីតតារាកំប្លែងនាង ឃ្មឹប ម្នាក់ផងដែរ។

អ្នកស្រីបញ្ជាក់ថា ក្នុងចំណោមកូនទាំង៥នាក់គឺមានតែ៣នាក់ប៉ុណ្ណោះមានដុងសិល្បៈដូចស្វាមីរបស់អ្នកស្រី ហើយកូនស្រីដែលអ្នកស្រីធ្លាប់រស់នៅ ជាមួយហើយត្រូវគេបោះបង់ចោលនោះ ក៏ជាតារាចម្រៀងល្បីឈ្មោះមួយរូបផងដែរ។
ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះអ្នកស្រី ផុន សាវ៉ន បានលើកឡើងថា អ្នកស្រីមិនបញ្ចេញឈ្មោះកូនដែលបោះបង់អ្នកស្រីនោះចោលឡើយ ដោយសារអ្នកស្រីភ័យខ្លាចកូនបាត់បង់អាជីព។

អ្នកស្រីបន្ថែមថា កាលពីពេលអ្នកស្រីរស់នៅជាមួយកូនស្រីម្នាក់នោះ គឺអ្នកស្រីបម្រើកូនរហូត ដោយក្នុងនោះកូនអ្នកស្រីក៏មានកូនតូចៗក្នុងបន្ទុកផងដែរ។
អ្នកស្រីថា អំឡុងពេលរស់នៅជាមួយគ្នាពេលអ្នកស្រីឃ្លានអ្វីនោះ គឺកូនមិនដែលផ្តល់លុយឲ្យទិញឡើយ ពោលគឺគេឲ្យតែកូនៗគេចាយប៉ុណ្ណោះ។
អ្វីដែលកាន់តែខ្លោចចិត្តនោះពេលកូនស្រីបានល្បីក្នុងសិល្បៈគេតែងតែនិយាយថា ម្តាយរបស់គេបានស្លា.ប់បាត់ហើយ ដោយមិនទទួលស្គាល់អ្នកស្រីជាម្តាយនោះឡើយ។

អ្នកស្រី ផុន សាវ៉ន បានលើកឡើងបន្ថែមទៀតថា ក្រោយពេលអ្នកស្រីចាស់ឈឺធ្វើអ្វីមិនកើតកូនស្រីនោះ ក៏បានបោះបង់ចោលអ្នកស្រីឲ្យដើរតែលតោលដេកតាមសំយាបផ្ទះគេ និងរស់ដោយសារអ្នកជិតខាងគេអាណិតប៉ុណ្ណោះ។

យ៉ាងណាបើតាម អ្នកស្រី ផុន សាវ៉ន ក្នុងចំណោមកូនទាំងអស់នោះ គឺមានកូន២នាក់ប៉ុណ្ណោះ ដែលតែងតែគិតគូផ្ញើលុយខ្លះឲ្យអ្នកស្រីចាយ គឺកូនដែលចេញទៅធ្វើការនៅថៃ។
ចំណែកកូនប្រុសដែលមានគ្រួសារហើយដើរច្រៀងតាមអកកាដុងនានានោះ គឺគេតាមភរិយាដោយមិនឲ្យមកទាក់ទង ឬផ្ញើលុយឲ្យអ្នកស្រីឡើយ។

អ្នកស្រីបញ្ជាក់ថា សម្រាប់នាង ឃ្មឹប វិញអ្នកស្រីមិនគិតឡើយ ដោយសារគ្នាក៏ពិបាកដែរ ប៉ុន្តែប្រសិនបើមានគឺនាងជាកូនដែលចិត្តបាន និងគិតគូដល់អ្នកស្រីជាងគេ។
យ៉ាងណារហូតមកទល់នាពេលនេះ អ្នកស្រីមិនចង់បានអ្វីច្រើនពីកូនៗឡើយ គឺមានបំណងចង់ជួបជុំកូនៗទាំងអស់របស់អ្នកស្រី ព្រោះអ្នកស្រីពិតជាមានការនឹករលឹកកូនៗខ្លាំងណាស់ ខណៈពេលដែលអ្នកស្រីតែងតែ ដេកយំរាល់យប់នៅពេលឃើញគ្រួសារគេ បានជួបជុំគ្នាយ៉ាងមានសុភមង្គល៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×