រូបភាពមួយត្រូវបានអ្នកលេងបណ្តាញសង្គមបង្ហោះឡើងគេឃើញមនុស្សប្រុសស្រីកំពុងឱបគ្នា ហើយមូលហេតុដែលធ្វើឲ្យគេឈឺក្បាលនោះ គឺរឿងក្បាលអ្នកណាខ្លួនអ្នកណា -នេះបើតាម Daily Mail ។
ប្រសិនបើយើងក្រឡេកមួយភ្លែតនោះបុរសនារីទាំងពីរ ម្នាក់អង្គុយ ម្នាក់ឈរ ឱបថើបគ្នា មនុស្សម្នាក់ពាក់អាវសឺមី ពណ៌ខៀវ ខោ Jean ពណ៌ស ពាក់ស្បែងជើងកែងចោទចំណែកមនុស្សម្នាក់ទៀតពាក់អាវការ៉ូពណ៌ក្រហម ។
រូបភាពដែលធ្វើឲ្យគេប្រកែកគ្នាបែកផ្សែង ប៉ុន្តែពេលសំឡឹងមើលឲ្យកាន់តែម៉ត់ចត់នោះគឺកាន់តែលំបាកបែងចែកថានរណាស្លៀកពាក់ខោអាវណាឲ្យពិតប្រាកដ ហើយបុរសដែលមានសក់ខ្លីនោះកំពុងឈរ ឬអង្គុយ ។
មានមតិផ្ទុយគ្នាជាច្រើន ស្ទើរផ្ទុះមហាសង្គ្រាមលើបណ្តាញសង្គមមួយ តែចុងក្រោយម្ចាស់ account, Boom_likean808 ដែលបង្ហោះរូបនេះ ប្រញាប់ផ្តល់ចម្លើយភ្លាម ដោយគូសគំនូសក្រហមជាចម្លើយ នោះគឺ ៖ ការពិតទៅនារីរូបនេះពាក់អាវសឺមីពណ៌ខៀវ ខោពណ៌ស និងពាក់ស្បែកជើងកែងចោទ ហើយនាងផ្អែកលើស្មារបុរសម្នាក់ពាក់អាវការ៉ូពណ៌ក្រហម កំពុងសើចនៅពីមុខអេក្រង់កុំព្យូទ័រ ៕ ចន្ទ្រា