កន្លងមក អតីតភរិយារបស់លោក Somat Banchamek ហៅ Buakao (ប៊ូខាវ) ដែលជាអ្នកប្រដាល់ល្បីឈ្មោះក្នុងប្រទេសថៃ នាង Anywee Pornchaiwiboon ឬហៅ Kae បានចេញមុខប្តឹងប្តីរបស់ខ្លួន ព្រោះដោយសារតែ ប៊ូខាវ មិនចាត់ទុកកូនស្រីម្នាក់របស់ពួកគេជាកូនស្របច្បាប់ ដោយនាងធ្លាប់បានអះអាងថា ប៊ូខាវ បានដើរចាកចោលនាង ដោយទុកកូនស្រីឲ្យនាងជាអ្នកចិញ្ចឹមបីបាច់តែម្នាក់ឯង។
តែថ្មីៗនេះ គេក៏បានឃើញ ប៊ូខាវ បានធ្វើដំណើរទៅចុះសំបុត្រកំណើតកូនស្រី និងធានាជួយចិញ្ចឹម មើលថែ។ ប៊ូខាវបានឲ្យដឹងថា Nong Mee Tang ឬ Nong Khao Hom ជាកូនស្របច្បាប់ និងត្រៀមខ្លួនជួយចេញថ្លៃចិញ្ចឹមកូនចំនួន ២៥ លានបាត (ជាង ៦៧ ម៉ឺនដុល្លារ)។
ក្រោយមក នាង Anywee ក៏បានដកពាក្យបណ្ដឹង បន្ទាប់ពីភាគីទាំងសងខាងចាប់ផ្តើមជជែកគ្នា ដើម្បីស្វែងរកដំណោះស្រាយដ៏ល្អបំផុត សម្រាប់ផលប្រយោជន៍កូនស្រីរួមតំណក់ឈាមរបស់ពួកគេ។ ជាលទ្ធផលនៃកិច្ចព្រមព្រៀង Bukhao នឹងជួយឧបត្ថម្ភកូនស្រី រួមទាំងថ្លៃសិក្សា និងថ្លៃព្យាបាល ដែលជាការជួយចេញគ្នាពាក់កណ្តាល។
តែយ៉ាងណាមិញ បើតាមឯកសារមេធាវី នោះរឿងជួបកូន មិនទាន់ត្រូវបានឯកភាពនោះទេ តែពេលនេះ ប៊ូខាវ អាចជួបកូនស្រីដោយសេរី ព្រោះថា ស្ថានភាពរបស់ពួកគេ ឥឡូវត្រូវបានកាត់បន្ថយមកត្រឹមតែមិត្តភក្តិ និងអាចនិយាយគ្នាបាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង















