Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន AD Expert Co.,Ltd​ពង្រីក​សេវាកម្ម​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ខ្នាត​អន្តរជាតិ​តាម​ប្រព័ន្ធ​ឌីជីថល​លើ​ទូរស័ព្ទ​ស្មា​ត​ហ្វូន​ដែល​ហៅថា AdCamie-Cambodia

spot_img

​នា​ថ្ងៃ​ទី ០៩ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ក្រុមហ៊ុន ​AD ExpertCo.,Ltd​ដែលជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្នុង​ស្រុក បាន​ចុះ​កិច្ចព្រមព្រៀង​សហការ​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​ក្នុង​តំបន់​Ad Tech company, Programmatic 2.0 Pte Ltd​ដែល​មាន​បណ្តាញ​សហការ​ជា​ដៃគូ​ចំនួន ១២ ប្រទេស ក្នុងការ​នាំយក​មក​នូវ​បច្ចេកវិទ្យា និង​ការគ្រប់គ្រង​រៀបចំ​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បែប​ឌីជីថល​នៅលើ​ទូរស័ព្ទ​ស្មា​ត​ហ្វូន ជូន​ដល់​អតិថិជន​របស់​ខ្លួន នៅក្នុង​ប្រទេស​កម្ពុជា​។​កិច្ចសហការ​នេះ ធ្វើឡើង​ក្នុង​ន័យ​ផ្តល់​សេវាកម្ម​ដល់​ក្រុមហ៊ុន​ក្នុង​ប្រទេស​កម្ពុជា នូវ​គំនិត​ច្នៃប្រឌិត​ថ្មី​សំរាប់​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បែប​ឌីជីថល​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​និង​ជួយ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការផ្សព្វផ្សាយ​ផលិតផល ក៏​ដូចជា​សេវាកម្ម​ទៅ​ដល់​អ្នកប្រើប្រាស់ ដើម្បី​រួមចំណែក​ធ្វើអោយ​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​មាន​ស្រាប់​(Traditional Media) មាន​ការវិវត្ត​ខ្លាំង​ថែម​មួយ​កំរិត​ទៀត តាមរយៈ​ការរួមបញ្ចូល​នូវ​បច្ចេកវិទ្យា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ​ទូរស័ព្ទ​ស្មា​ត​ហ្វូន​។​

អ្នកស្រី អ៊ា​ប៉​ហ៊ា​ប​អគ្គនាយិកា​ក្រុមហ៊ុន AD Expert​ដែល​ថ្មីៗ​នេះ​ទើប​ទទួលបាន​ពានរង្វាន់​សហគ្រិន​ស្ត្រី​ឆ្នើម​ប្រចាំ​តំបន់​អាស៊ាន បានអោយដឹងថា “​ទូរស័ព្ទ​ស្មា​ត​ហ្វូន​គឺ​ជា​អនាគត​នៃ​ការផ្ស​ព្វ​ផ្សាយ​តាម​បែប​ឌីជីថល ហើយ​ក្រុមហ៊ុន​សង្ឃឹមថានឹង​អាច​នាំមក​នូវ​យុទ្ធសាស្ត្រ និង​បច្ចេកវិទ្យា​ថ្មីៗ មកកាន់​ប្រទេស​កម្ពុជា ដើម្បី​បង្កើត​អោយ​មាន​ការចាប់​អារម្មណ៍ ការទទួល​បាន​ព័ត៍មាន និង​ការ ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​មាន​ភាព​ច្នៃប្រឌិត សំរាប់​ផលិតផល រឺ​សេវាកម្ម​ជូន​ដល់​អ្នកប្រើប្រាស់​។ ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​បែបផែន​ផ្សេងៗ​ដែល​មាន​ស្រាប់ នៅតែ​ដើរ​តួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​ផ្សព្វផ្សាយ​ពី​ផលិតផល និង​សេវាកម្ម​ជូន​ទៅ​ដល់​អតិថិជន​របស់​ខ្លួន ប៉ុន្តែ​ក្រុមហ៊ុន​ទាំងឡាយ​ត្រូវតែ​សំលឹង​មើល​នូវ​ការរួម​បញ្ចូល​នូវ​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​ដែល​មាន​ស្រាប់​ជាមួយ​ការផ្សព្វផ្សាយ​បែប​ឌីជីថល នៅលើ​ទូរស័ព្ទ​ស្មា​ត​ហ្វូន ដើម្បី​រក្សារ​អតិថិជន ក៏ដូចជា​ពង្រីក​ចំណែក​ទីផ្សារ​របស់​ខ្លួន​បន្ថែម​ទៀត​។​”

លោក Gabriel Tan​អគ្គនាយក​ក្រុមហ៊ុន Programmatic 2.0 Pte Ltd​បានអោយដឹងថា ការរៀបចំ​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​ទូរស័ព្ទ​ស្មា​ត​ហ្វូន​គឺ​មាន​សារះសំខាន់​យ៉ាងខ្លាំង​ក្នុង​ការជួយ​អោយ​ក្រុមហ៊ុន​ពង្រីក​ចំណែក​ទីផ្សារ​របស់​ខ្លួន នៅក្នុង​ប្រទេស​កម្ពុជា​។ អ្នកប្រើប្រាស់​ភាគច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ពិតជា​រំពឹងថា ពួកគេ​អាច​ទទួលបាន​ព័ត៌មាន សំលេង រូបភាព និង​វីដេអូ បែប​ឌីជីថល នៅលើ​ទូរស័ព្ទដៃ​របស់​ពួកគេ​មុនពេល​ពួក​គេ​សំរេចចិត្ត​ជ្រើសរើស​ផលិតផល រឺ​សេវា​កម្មណា​មួយ​។​ជាមួយ​ទស្សនៈវិស័យ និង​ការស្រឡាញ់​ចូលចិត្ត ក្នុង​ការបង្កីត​អោយមាន​ការផ្សព្វផ្សាយ​មួយ​ដែល​មាន​ភាព​ទាក់ទាញ និង​ច្នៃប្រឌិត​សំរាប់​អតិថិជន លោក Gabriel Tan រំពឹងទុក​ថា កិច្ចសហការ​នេះ​នឹង​ជួយ​អោយ​ការផ្សព្វផ្សាយ​មាន​ភាព​កាន់តែ​ទូលំទូលាយ នៅក្នុង​ប្រទេស​កម្ពុជា​។

នៅ​ក្នុង​ពិភព​ឌីជីថល រួមផ្សំ​នឹង​មាតិការ​ដែល​មាន​ភាព​ច្នៃប្រឌិត ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ដែល​មាន​ល្បឿន​លឿន ទូរស័ព្ទ​ស្មា​ត​ហ្វូន ដែល​មាន​តំលៃ​សមរម្យ និង​សហគមន៌​ដែល​ចូលចិត្ត​ទទួលព័ត៌មា​នតា​ម​បែប​ឌីជីថល នឹង​ធ្វើអោយ​ទូរស័ព្ទ​ស្មា​ត​ហ្វូន​ក្លាយ​ជា​អេក្រង់​ដំបូង​គេ​ក្នុង​ការផ្សព្វផ្សាយ​តាម​បែប​ឌីជីថល​ទៅ​ដល់​អ្នកប្រើប្រាស់​ទាំងឡាយ​នៅក្នុង​ប្រទេស​កម្ពុជា​។ ដោយ​មាន​បទពិសោធន៍​ជិត​១៥​ឆ្នាំ លើ​ការរៀបចំ​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​តាម​វិធី​ដែល​មាន​ស្រាប់ (Traditional Media) និង​ការយល់ដឹង​យ៉ាង​ច្បាស់​ពី​ទីផ្សារ​ក្នុងស្រុក (​ក្រុមហ៊ុន​AD Expert) រួមផ្សំ​បច្ចេកវិទ្យា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត និង​បទពិសោធន៌​ស្តង់ដារ​អន្តរជាតិ (​ក្រុមហ៊ុន Programmatic2.0)​ក្រុមហ៊ុន Ad Expert Co., Ltd—AdCamie Cambodia​នឹង​ក្លាយជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឈាន​មុខ​គេ ក្នុង​ការប្រឹក្សារ រៀបចំ​យុទ្ធសាស្ត្រ និង​ធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​បែប​ឌីជីថល​នៅលើ​ទូរស័ព្ទ​ស្មា​ត​ហ្វូន នៅក្នុង​ប្រទេស​កម្ពុជា​។​

សំរាប់​ព័ត៌មាន​បន្ថែម​អំពី​ក្រុមហ៊ុន​អាច​ធ្វើ​ការទំនាក់ទំនង​តាមរយៈ​
​ ​E-mail: info@adexpert.asia
​ ​Phone: (+855) 70 866 628
Website: http://adcamie.com/

 

spot_img
×