យប់ថ្ងៃសៅរ៍ទី០៤ ខែ១១ ព្រះអង្គម្ចាស់ Mohammed Bin Salman ប្រកាសចាប់ខ្លួនសមាជិករាជវង្ស Saudi Arabia ១១នាក់ បន្ទាប់ពីមហាក្សត្រជាបិតា Salman បានបង្កើតគណកម្មាធិការប្រឆាំងអំពើពុករលួយ។ នេះជាជំហានមួយត្រូវបានវាយតម្លៃថា សំដៅពង្រឹងអំណាចដ៏សំខាន់ តាំងពីដើមខែមិថុនាម្លេះ គ្រាដែលព្រះអង្គម្ចាស់ Mohammed Bin Nayef ត្រូវបានដកហូតឱកាសក្លាយជាអ្នកស្នងរាជ្យ។
ព្រះអង្គម្ចាស់ Bin Salman មេដឹកនាំស្ថាប័នប្រឆាំងអំពើពុករលួយ
ព្រះអង្គម្ចាស់ Bin Salman ព្រះជន្ម ៣២ឆ្នាំ ជាបុត្រាទទួលានការស្រឡាញ់ទុកចិត្តពីមហាក្សត្រ Salman ហើយមានលទ្ធភាពពេញលេញសម្រាប់ក្លាយជាអ្នកស្នងរាជសម្បត្តិ។ ស្តេច Salman មានព្រះជន្មាយុច្រើន ហើយក៏កំពុងមានជំងឺ។
សារព័ត៌មានរបស់អាមេរិកបានវិភាគថា ករណីចាប់ខ្លួនរាជវង្ស ១១អង្គ ពិសេសគឺព្រះអង្គម្ចាស់ល្បីល្បាញ Alwaleed bin Talal ពុំសំខាន់ជាងការចាប់ព្រះអង្គម្ចាស់ Miteb bin Abdullah ឡើយ ព្រោះព្រះអង្គជាមេបញ្ជាការកងឆ្មាំជាតិ។ ព្រះអង្គក៏ជាសមាជិកដ៏មានឥទ្ធិពលក្នុងជួររាជវង្ស ហើយមានសក្តានុពលក្លាយជាព្រះមហាក្សត្រនាថ្ងៃអនាគត។ ការទម្លាក់ Miteb គឺជាជំហានចាំបាច់បើកផ្លូវដល់ព្រះអង្គម្ចាស់ Bin Salman កសាងអំណាចរបស់ខ្លួនបានរឹងមាំ។
ព្រះអង្គម្ចាស់និយម “សប្បាយៗ” Bin Tatal និងមហេសី
ប្រការអស្ចារ្យនោះគឺការចាប់ខ្លួនតួអង្គសំខាន់ៗនៃរាជវង្សនេះត្រូវបានអនុវត្ត ក្រោមការឃ្លាំមើលរបស់អ្នកសារព័ត៌មាន ដោយពុំមានលាក់លៀមក្នុងស្បៃងងឹតឡើយ។ មជ្ឈដ្ឋានសារព័ត៌មាន បានលើកឡើងថា ជាមួយទង្វើនេះព្រះអង្គម្ចាស់ Bin Salman ចង់បញ្ជូនសារ២គឺ៖
សារទី១ គឺទិសដៅ ប្រព័ន្ធកាន់អំណាចនៅ Saudi Arabia ។ ប្រសិនបើអ្នកណាពុំទទួលស្គាល់ថា ព្រះអង្គម្ចាស់ Bin Salman បានត្រៀមទម្លាក់ចោលអ្នកណាម្នាក់នោះ វាជាពេលដែលត្រូវពិចារណាឡើងវិញ។
សារទី២ គឺទោះបីនៅស្រពិចស្រពិលតែវាបង្កប់អត្ថន័យជាការសម្រេចចិត្តលើជោគវាសនាអនាគតរបស់ Saudi Arabia ។ តាមរយៈឥរិយាបថប្រជានិយម (Populist Style) ដែលត្រូវបានចាត់ទុកថា ចម្លងចេញពីប្រធានាធិបតីអាមេរិក Trump នោះ ព្រះអង្គម្ចាស់ Bin Salman ចង់សង្កត់ធ្ងន់ថា រាល់ស្រទាប់មហាជនណាដែលត្រួតត្រាប្រេងកាតសុទ្ធសឹងឈានដល់ទង្វើអយុត្តិធម៌ ហើយពុករលួយ។ ស្ថិតក្នុងសភាពនៃការយល់ដឹងតិចតួចចុះពោះបញ្ហានេះ ការដោះស្រាយ “ដុំពកមហារីកពុករលួយជារឿងចាំបាច់ចំពោះ Bin Salman មុនពេលលោកបោះជំហានបន្ត ក្នុងការកែទម្រង់សំខាន់ៗផ្សេងៗទៀត។
ប្រធានកងឆ្មាំជាតិ Saudi Arabia បានត្រូវចាប់ខ្លួនថ្មីៗនេះព្រះអង្គម្ចាស់ Bin Salman ធ្លាប់បានធ្វើឲ្យគេភ្ញាក់ផ្អើលជាមួយផែនការ “Davos លើវាលខ្សាច់” កាលពីប៉ុន្មានសប្តាហ៍មុន។ លោកប្រកាសថា នឹងប្រែក្លាយ Saudi Arabia ឲ្យទៅជា “ប្រទេសអ៊ីស្លាមសន្តិស្ថិរភាពមួយ”។
ស្នូលនៃសកម្មភាពរបស់ព្រះអង្គម្ចាស់អង្គនេះគឺចង់សង្កត់ធ្ងន់ថា គ្មានការលើកលែងក្នុងប្រតិបត្តិការបោសសំអាតទេ!។
គួររំលឹកថា ច្បាប់ស្តីពីការអនុញ្ញាតឲ្យស្ត្រីអាចបើកបររថយន្តបាន គឺជាកិច្ចប្រឹងប្រែង១របស់ព្រះអង្គម្ចាស់ Bin Salman ផងដែរ!៕ ដោយ ៖ សូយន