Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារ Goolge មានរឿង​ត្រូវធ្វើ​ហើយ បន្ទាប់​ស្រី​ស្រស់​វ័យក្មេង​នេះ​បញ្ចេញ​ដើមទ្រូង នៅលើ Google Maps

​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត ពិតជា​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​រកឃើញថា ស្ត្រី​បរទេស​វ័យក្មេង​ម្នាក់​បាន​ផុស​វីដេអូ​មួយ បង្ហាញ​ខ្លួនឯង​នាង​នៅលើ Google Maps ក្នុងអំឡុង​ពេលដែល​ប​ង្ហា​ញ​សុដន់​របស់ខ្លួន ស្ថិតក្នុង​ចំណោម​រូបភាព​ជាច្រើន នៃ​ផ្លូវ​ជនបទ​មិន​ស្គាល់​មួយ នៅក្នុង​ស្រុក Pingtung ភាគខាងត្បូង​តៃវ៉ាន់ ។​

​វីដេអូ​ឃ្លី​ប​បានបង្ហាញ​ស្ត្រី​រូបនេះ បាន​សម្លឹង​ទៅកាន់​ស្មា​របស់​នាង រួច​ចាប់ផ្តើម​ទាញ​កអាវ​ខាងក្នុង​ចុះ ដើម្បី​បញ្ចេញ​ឲ្យ​សុដន់​ផ្នែក​ខាងស្តាំ​របស់​នាង​ឡើង​ជ្រងោៗ ខណៈ​បញ្ចេញ​ស្នាមញញឹម​យ៉ាង​រីករាយ​នៅមុខ​កាមេរ៉ា ។​

​នាង​ត្រូវបាន​គេ​សង្កត់​ថា បាន​បង្ហោះ​វីដេអូ​នោះ ខណៈ​ធ្វើដំណើរ​តាមផ្លូវ​ជនបទ​ស្ងាត់​មួយ ស្ថិតនៅ​ក្នុងស្រុក Pingtung, តៃវ៉ាន់ ហើយ​ភ្លាមៗ​នោះ វីដេអូ​នេះ បានបង្ហាញ​ពី​រូបភាព​សាមញ្ញៗ​ពី​ទិដ្ឋភាព​ដីស្រែ និង​ឧបករណ៍​កសិកម្ម ។​

​ទន្ទឹម​នោះ​ផងដែរ ម្នាក់​ក្នុងចំណោម​អ្នកស្រុក​រស់នៅក្នុង​តំបន់​នោះ បាន​និយាយថា​៖ «​ខ្ញុំ​ពុំដែល​គិត​អំពី​ការ​ទៅកាន់​ទីនោះ​ទេ ប៉ុន្តែ ឥឡូវនេះ ដូចជា​ចង់ទៅ​កាន់​ទីនោះ​ណាស់ ។ ព្រោះ​តំបន់​នោះ វា​ហាក់ដូចជា​កំពុង​រស់​រវើក​តែម្តង​» ។​

​ទោះយ៉ាងណា ស្ថិតក្រោម​លក្ខខណ្ឌ​ប្រើប្រាស់​របស់ Google សម្រាប់ Google Maps នោះ​ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់ថា ខ្លួន​ពុំ​អនុញ្ញាត​ឲ្យ​មាន​រូបភាព​អាសអាភាស ឬ រឿង​សិច នៅលើ​វេទិការ​នេះ​ទេ ។ ប្រសិន​អ្នកប្រើប្រាស់​រកឃើញ​រឿង​ដែល​ជំទាស់ នោះ​ពួកគេ​អាច​ស្នើ Google លុប​វា​ចោល​បាន ។​

​ក្រុមការងារ Google បាន​ប្រាប់ Apple Daily ថា ករណីនេះ ខ្លួន​នៅតែ​កំពុង​ស៊ើបអង្កេត​ថា​តើ​វីដេអូ​រង​ការចោទប្រកាន់​នេះ ត្រូវបាន​បង្ហោះ​ឡើង​ដោយ​ជោគជ័យ​ជ័យ ឬ យ៉ាងណា ហើយ​ពួកគេ​កំពុងធ្វើការ​ពង្រឹង​យន្តការ​រុករ​កដោយ​ស្វ័យប្រវត្តិ​របស់​ប្រព័ន្ធ​ផងដែរ ។ ក្នុង​ពេលនេះ ក្រុមការងារ Google នៅតែ​ត្រូវការ​ជំនួយ​ពី​សាធារណជន ដើម្បី​រាយការណ៍​បណ្តា​វីដេអូ​ប្រភេទ​នេះ ដើម្បី​កំណត់​ខ្លឹមសារ​ឲ្យ​បាន​ច្បាស់ ។​

​គួរបញ្ជាក់​ផងដែរ​ថា Google Map គឺជា​ជា​ផែនទី​របស់​សកលលោក​ទាំងមូល ដែល​យើងទាំងអស់គ្នា អាច​ប្រើប្រាស់​ទៅបាន តាមរយៈ Internet ដោយ​យើង​អាច​ស្វែងរក ឬ​មើល​ផែនទី​របស់​តំបន់​, ប្រទេស​រឺ​ទ្វីប​ណា ពុំ​ពិបាក​មាន​អ្នក​ជូន​ទៀតឡើយ ៕ ឧ​ត្ត​ម​

  

×