Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យល់ចិត្តគ្នាកាន់តែច្បាស់ ងិន ម៉ារ៉ាឌី សម្រេចចិត្តចូលរោងការឆ្នាំក្រោយ

spot_img

ភ្នំពេញ ៖ កញ្ញា ងិន ម៉ារ៉ាឌី ជាបវរកញ្ញា ដែលហ៊ាន សារភាពមានគូស្នេហ៍ ឲ្យអ្នកគាំទ្របានដឹង មិនបានលាក់លៀម។ ក្រោយពេលលេចធ្លោ នាងទម្លាយថា មានម្ចាស់បេះដូង មិនទំនេរនោះទេ។ ពេលនោះហើយបុរស មួយចំនួន ដែលលង់ស្រឡាញ់នាងដែរ នោះបានត្រឹមតែខកចិត្ត។ អ្វីដែលម៉ារ៉ាឌី មើលឃើញពេលនេះ គឺអនាគតថ្មីនិងមកដល់ ព្រោះនាងកំពុងលៃលកពេលវេលា សំពះផ្ទឹមក្នុងនាមជាស្ត្រីខ្មែរ។

មានការចាប់អារម្មណ៍ ជាថ្មីទៀតហើយ ដោយសារតែអតីត ម្ចាស់មកុដបវរកញ្ញាចក្រវាឡកម្ពុជា២០២១ ងិន ម៉ារ៉ាឌី បញ្ជាក់ថា នាងត្រៀមខ្លួនរួចជាស្រេចសម្រាប់គ្រងឈុត កូនក្រមុំ។ នេះជាដំណឹងត្រេកអរមួយ ដែលនាងចង់បានហើយ មហាជនក៏សម្តែងការត្រេកអរពេលនាង សម្រេចរកឃើញគូ។

ងិន ម៉ារ៉ាឌី បានសម្រេចចិត្តកែខ្ទង់ច្រមុះអោយខ្ពស់ជាងមុន ដោយមើលទៅនាងប្លែកស្អាតខុសពីមុន។ គេដឹងថាម៉ារ៉ាឌី បាន ប្រគល់បេះដូងអោយទៅ បុរសសង្ហាម្នាក់ ដែលស្គាល់គ្នា មុនពេលនាងចូលរួមប្រកួត។ ម៉ារ៉ាឌីលើកឡើងថាយើង បានសម្រេចចិត្តចាប់ដៃគ្នាចូលរោងការ នាឆ្នាំក្រោយ។ មូលហេតុដោយសារតែ ការយល់ចិត្តគ្នាគឺមានច្រើនឡើងៗ។ ម្យ៉ាងចាស់ទុំទាំងសងខាងក៍ ស្គាល់រាប់អានគ្នាទើបនាង មិនអាចពន្យារពេលទៀតបាន។ មង្គលការនាង បានត្រៀមរួចរាល់ដោយ និងអញ្ជើញមិត្តភក្តិស្គាល់គ្នា និងអ្នកសិល្បៈ ។ ក្នុងនោះក៏អញ្ជើញបណ្តាខាងសារព័ត៌មាន ចូលរួមផ្តិតរូបភាព ដោយសេរី ដើម្បីចែកចាយដល់បណ្តាហ្វេនៗ ដែលគាំទ្ររហូតមក។ យ៉ាងណា ម៉ារ៉ាឌី មិនទាន់បង្ហើបថា ក្រោយរៀបការ នៅបន្តការងារសិល្បៈឬបិទបញ្ចប់ ដើម្បីងាកមកសាងអនាគតថ្មីជាមួយម្ចាស់បេះដូង។

បវរកញ្ញាតូចច្រឡឹងរូបនេះ បានទម្លាយជីវិតឯកជន ហើយនៅមានមិត្តភក្តិជាក្រុមបវរកញ្ញា ជាមួយនាងមួយចំនួនទៀត ក៍រកឃើញគូស្នេហ៍ ដូចជា រ៉េត សារីតា ឆន ស្រីណេត ជាដើម។ យ៉ាងណា សារីតា និង ស្រីណេត មិនទាន់ប្រកាសចូលរោងជ័យ ព្រោះអ្នកទាំងពីរសុំយកពេល បំពេញការងារសិល្បៈ ឲ្យបានច្រើន ទុកជាស្នាដៃសិន៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

spot_img
×