តុលាការជាន់ខ្ពស់នៅក្នុងប្រទេសប៉ាគីស្ថាន បានកាត់ទោសប្រហារជីវិតបុរសម្នាក់ ក្រោយពេលបុរសរូបនោះត្រូវបានគេបណ្តេញចេញ ១៧ដង ពីព្រះវិហារចំនួន ៤កន្លែងដោយសារតែគាត់ផោមខ្លាំងៗពេក ក្នុងកំឡុងពិធីបុណ្យសាសនា Ramadan។
Ramadan គឺជាពិធីបុណ្យសាសនាដ៏សំខាន់សំរាប់អ្នកកាន់សាសនាអ៊ីស្លាម ហើយចៅក្រមបានប្រកាសថា បុរសរូបនោះ បានធ្វើឲ្យមនុស្សម្នារត់ចេញពីព្រះវិហារក្នុងកំឡុងពេលបួងសួង ហើយសកម្មភាពរបស់គាត់គឺជាការប្រមាថយ៉ាងខ្លាំង ដូច្នេះគាត់ត្រូវតែទទួលការពិន័យ។
ចៅក្រមបានប្រកាសពីជំរើសសំរាប់ការកាត់ទោសបុរសរូបនោះ ថាត្រូវកាត់ក្បាល ឬគប់នឹងដុំថ្ម។ បុរសរូបនោះឈ្មោះថា Muhammad Wahabi វ័យ ៣៣ឆ្នាំ ហើយគាត់ត្រូវបានគេកាត់ទោសកាលពីឆ្នាំ ២០១៧ កន្លងទៅ។ នេះបើតាមការចេញផ្សាយរបស់គេហទំព័រ World News Daily Report។
ព្រះរាជអាជ្ញារបស់រដ្ឋាភិបាលបញ្ជាក់ថា “ច្បាប់បានបញ្ជាក់យ៉ាងច្បាស់ថា គាត់គួរតែត្រូវគប់នឹងដុំថ្មឲ្យស្លាប់។ ការកាត់ក្បាលគឺជាទោសស្រាលទេ ដែលមិនធ្វើឲ្យគាត់ឈឺចាប់”។
រឿងក្តីរបស់គាត់មិនមានមេធាវីណាម្នាក់ហ៊ានចូលការពារឲ្យនោះឡើយ។
លោក Muhammad Wahabi មិនបានប្រកែកចំពោះការកាត់ក្តីរបស់ចៅក្រមនោះឡើយ ហើយគាត់ព្រមទាំងនិយាយថា គាត់សង្ឃឹមថាព្រះអាឡានឹងលើកលែងទោសដល់សកម្មភាពប្រមាថ របស់គាត់។ កាត់ក៏បានទទួលស្គាល់ផងដែរថា កាត់បានយកសំឡីញាត់រន្ធគូថរបស់គាត់ ដោយសង្ឃឹមថា វាអាចបំបាត់ក្លិន និងសម្លេងបាន៕ សុភ័ក្ត្រ