គូស្នេហ៍បង្កងនេះបានជាប់ឃុំឃាំងអស់១ជីវិត ក្នុងប្លុកពពុះសមុទ្រ ហើយបានត្រឹមតែបើកភ្នែកក្រឡង់ សំឡឹងមើលកូនតូចៗរបស់ពួកវាចាកចេញទៅតាមរន្ធតូចៗ នៃដុំពពុះសមុទ្រប៉ុណ្ណោះ។
រឿងរ៉ាវនេះត្រូវបានកម្មវិធីភាពយន្តឯកសារអំពីធម្មជាតិ Blue Planet II របស់ BBC ថតបានហើយវាបានធ្វើឲ្យអ្នកទស្សនាដ៏ច្រើនសែនរន្ធត់ចិត្តព្រោះអាណិត ជីវិតដ៏វេទនារបស់គូស្នេហ៍បង្កងទាំង២។
អ្នកថតរូបភាពបានផ្តិតយកនូវរឿង “កន្ត្រកផ្ការបស់ទេពអប្សរ Venus” (Venus’ flower basket) ដែលគេប្រទះឃើញដោយចៃដន្យនៅបាតសមុទ្រប៉ាស៊ីហ្វិក។ “ទឹកដី” នោះមានតែសមាជិក២ប៉ុណ្ណោះដែលរស់នៅព្រោះជាប់ឃុំឃាំងក្នុងពពុះសមុទ្រ។ បង្កងញីឈ្មោល២ក្បាលនេះ ប្រហែលជាត្រូវគួចចូលក្នុងពពុះសមុទ្រតាំងពីនៅតូចៗ ហើយវាធំឡើងស្របពេលដែលពពុះសមុទ្រប្រទាក់ក្រឡាគ្នាដែរ។
ប៉ុន្តែពីពេលនោះមកវាប្រហែលដឹងថា ជីវិតរបស់ពួកវាទាំង២នឹងត្រូវបញ្ចប់ក្នុង “គុកពពុះសមុទ្រ”នេះ គ្រាវាតែងបើកភ្នែកក្រឡង់សម្លឹងមើលកូនៗតូចរបស់វាចាកចេញទៅតាមរយៈរន្ធតូចៗ ដែលពួកវាពុំអាចធ្វើបាន ព្រោះតែមាឌធំហួសហេតុ។
ជារឿងមួយតូចនៃជីវិតសត្វលោក២នេះ បានធ្វើឲ្យអ្នកទស្សនាស្នាដៃរបស់ BBC នេះ ស្រក់ទឹកភ្នែកដោយពុំដឹងខ្លួន។ ព្រោះថា ៖ចុះបើយើងវិញ!?