Monday, September 25, 2023

ដេញដោល​សួរនាំ​អាយុ​ផ្អើល TikTok ! ក្រោយ​ឃើញ​សាច់ដុំ ជាពិសេស​រូបរាង​ក្មេង តែ​មិន​ជឿ​ថា អាយុ ៨១ ឆ្នាំ

spot_img

ជឿថា ប្រិយមិត្តជាច្រើន ប្រហែលធ្លាប់បានឃើញរួចហើយ ពីបុរសជនជាតិចិនម្នាក់ ដែលមានវ័យ ៧០ ឆ្នាំ ទៅហើយ តែកុំមើលពីរូបរាង គឺប្រៀបដូចវ័យ ៣០ ឆ្នាំ អុីចឹង នេះក៏ដោយសារតែគាត់មានទម្លាប់ធ្វើលំហាត់លើកដុំដែកជាប្រចាំ តាំងពីក្មេងមក។

ចែករំលែកពីរូបរាងនៅក្មេងជាងវ័យដ៏មិននឹកស្មានបែបនេះ លោក Xinmin បានឲ្យដឹងថា ក្រៅពីព្យាយាមធ្វើលំហាត់ប្រាណរាងកាយជាប្រចាំ អស់រយៈពេល ៣៤ ឆ្នាំ ក្នុងនោះរបបអាហាររបស់គាត់ ដើម្បីរក្សាបានសុខភាពល្អ គឺជាធម្មតា គាត់ញ៉ាំស៊ុត ៦ ទៅ ៨ គ្រាប់ សម្រាប់អាហារពេលព្រឹក។ ហើយលើសពីនេះ សម្រាប់អាហារពេលព្រឹកទៀតសោត គឺគាត់ញ៉ាំប៉េងប៉ោះ ត្រសក់ និងទ្រូងមាន់ ដែលរបបអាហារនេះ គឺធ្វើឡើងអស់រយៈពេលជិត ១០ ឆ្នាំ។

តែដោយឡែក វីដេអូថ្មីមួយ ដែលកំពុងរីករាលដាលនៅលើបណ្តាញសង្គម ជាពិសេស TikTok បានធ្វើឲ្យមនុស្សជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំងតែម្តង នៅពេលបានឃើញពីរូបរាងដ៏មាំមួន និងក្មេងជាងវ័យ របស់បុរសចំណាស់ម្នាក់ ដែលអ្នកជាស្រលាញ់លំហាត់ប្រាណរាងកាយ។ ហើយអ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែភ្ញាក់ផ្អើលនោះ គឺត្រង់គាត់បាននិយាយមិនដឹងជាការពិត ឬលេងសើចថា «មើលពីមុខ ៨១ មើលពីក្រោយ ១៨»។

ទោះជាយ៉ាងណា មនុស្សជាច្រើនមិនជឿថា គាត់មានអាយុ ៨១ ឆ្នាំ ទេ ប៉ុន្តែ បើអាយុខ្ទង់ជាង ៥០ ឆ្នាំ ទៅ ៦០ ស្តើងអីហ្នឹងអស់ហើយ។ តែដើម្បីឆ្លើយតបទៅនឹងការវែកញែកពីអាយុនេះ គណនីហ្វេសប៊ុកឈ្មោះ Van Leng ដែលជាអ្នកហាត់ប្រាណជាមួយគាត់ បានប្រាប់ឲ្យដឹងថា៖ «គាត់ 60 ទេ មិនមែន 81 ទេ គាត់ហាត់មួយខ្ញុំរាល់ថ្ងៃទេ ណាថា81លោក»។

តែយ៉ាងណា មនុស្សជាច្រើន បានកោតសរសើរ ចំពោះការពូកែថែសុខភពរបស់គាត់ និងក៏បានសួរថា តើគាត់ធ្វើម៉េចខ្លះ បានជានៅមាំមួនដូចក្មេងបែបនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

+85571 614 000 5
Contact Us Telephone

spot_img