ពិតណាស់ បណ្តាញសង្គមដែលកំពុងពេញនិយមសព្វថ្ងៃ ពិសេស TikTok គឺបានធ្វើឲ្យមនុស្សជាច្រើន ជាពិសេសពីសំណាក់យុវវ័យមិនថាប្រុសឬស្រី ព្រោះតែចង់ល្បី នាំគ្នាធ្វើរឿងឆ្កួតៗឡប់ ឬសកម្មភាពប្លែកៗ និងអ្នកខ្លះទៀតខំធ្វើវីដេអូអស្ចារ្យ ទោះត្រូវប្រថុយគ្រោះថ្នាក់ ដើម្បីឲ្យមហាជនចូលទស្សនាច្រើនៗ។
តែដោយឡែក វីដេអូមួយនេះវិញ គឺពិតជាប្លែកពីគេ ហើយក៏ទទួលបានការសាទរពីមហាជនយ៉ាងច្រើនផងដែរ នោះគឺបន់ឲ្យបាក់-កបានសម្រេច បន្ទាប់ពីបានឃើញយុវជនម្នាក់ធ្វើសកម្មភាពបង្ហោះម៉ូតូឆ្កួតៗ ចង់ហោះរំលងប្រឡាយដាក់លូ ប៉ុន្តែ ហោះមិនផុត ហើយមែនឯណា មនុស្ស… ហោះទៅមុនម៉ូតូប៉ុន្មានត្រឡប់ មិនដឹងធ្ងន់យ៉ាងណានោះទេ!។
ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គមគ្រប់គ្នា បានត្រឹមហួសចិត្ត និងបញ្ចេញមតិដាក់បែបៗនេះថា៖ «សំណាងអាក្រក់ណាស់ ដែលមិនបាក់ក, ចេះរកកន្លែងងាប់ឃើញ, Wow amazing ឯងស្មានតែផុត! តាមពិតបត់-ក, ពិតជាអ្នកក្លាហានក្នុងពិភពគុណមែន, មនុស្សជោគជ័យ គឺហ៊ានធ្វើអ្វីដែលប្លែក ដែលអ្នកផ្សេងមិនអាចធ្វើបាន.., ក្លាហាន100% ភ្លើរ 100%, អាបំផ្លាញ មានរបស់មិនចេះថែ បែកប៉ុណ្ណឹងហើយថាថ្នាំគេអត់ល្អទៀត,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




